(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី លី ធុជ និងជាអគ្គលេខាធិការអាជ្ញាធរមីន នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានអញ្ជើញទៅដាក់ផ្កា និងបំពាក់មេដៃជូនសពលោក ចាន់ រដ្ឋា អគ្គលេខាធិការរងអាជ្ញាធរមីន ដែលបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។

លោកទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន សូមសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុត ជាមួយក្រុមគ្រួសារ នៃសព ដែលបានបាត់បង់ស្វាមី និងឪពុកជាទីស្រឡាញ់ ហើយអាជ្ញាធរមីនក៏បានបាត់បង់លោក ចាន់ រដ្ឋា ដែលជាកុលបុត្រដ៏ឆ្នើម ដែលបានបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិនាពេលកន្លងមក ជាពិសេស ក្នុងការងារវិស័យមីននៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី លី ធុជ សូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ សូមឲ្យវិញ្ញាណក្ខន្ធលោក ចាន់ រដ្ឋា បានកាន់សុគតិភព ជានិច្ចនិរន្ត កុំបីឃ្លៀងឃ្លាតឡើយ។