(ភ្នំពេញ)៖ សាលារៀនខូលីងវូដភ្នំពេញ (CSPP) ជាគ្រឹះស្ថានសិក្សាឯកជនទើបបង្កើតថ្មីនៅកម្ពុជា ដើម្បីផ្តល់ ការអប់រំប្រកបដោយគុណភាពខ្ពស់ ប្រជុំដោយគ្រូបង្រៀនល្បីៗមកពីទូទាំងរាជធានីភ្នំពេញ និងសុទ្ធតែមាន បទពិសោធន៍បង្រៀនច្រើនឆ្នាំ ទាំងកម្មវិធីចំណេះដឹងទូទៅនិងភាសាអង់គ្លេស ដើម្បីធានាឱ្យសិស្សដែលចូល រៀននៅ CSPP ទទួលបានជោគជ័យគ្រប់កម្រិត និងអាចបន្តសិក្សាដោយងាយស្រួលនៅសាកលវិទ្យាល័យ ទាំងក្នុង និងក្រៅប្រទេស។

CSPP ផ្តល់ការសិក្សាភាសាអង់គ្លេសបង្រៀនដោយជនជាតិដើម។ សិស្សានុសិស្សពុំចាំបាច់សិក្សាបន្ថែមនៅកន្លែងដទៃទៀតឡើយ ដោយសារ CSPP មានកម្មវិធីបំប៉នបន្ថែមដោយឥតគិតថ្លៃ ជាពិសេសលើមុខវិជ្ជាដែលសិស្សានុសិស្សមានការលំបាក ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រនានា និងការប្រកួតប្រជែងផ្សេងៗ។

CSPP ប្រកាន់ខ្ជាប់នូវវិន័យយ៉ាងហ្មត់ចត់ ដោយមានការតាមដានការសិក្សារបស់សិស្ស និងទំនាក់ទំនងជាប្រចាំជាមួយអាណាព្យាបាលអំពីវឌ្ឍនភាព នៃការសិក្សារបស់សិស្ស ដើម្បីធានាឱ្យបានជោគជ័យក្នុងការសិក្សា មានសុវត្ថិភាព សីលធម៌ សុជីវធម៌ ប្រកបដោយសេចក្តីថ្លៃថ្នូរ។ ដូច្នេះសិក្សានៅ CSPP ជាជម្រើស និងដំណោះស្រាយដ៏ល្អបំផុតចំពោះក្តីកង្វល់របស់មាតាបិតា និងអាណាព្យាបាលសិស្សទូទៅ។

គ្រូបង្រៀនល្បីៗនៅ CSPP រួមមាន៖