(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះ​ជួយឃុំក្តឿងរាយ-ឃុំជាខ្លាង រួមជាមួយសហការី និងគណៈកម្មាធិការបក្សភូមិ-ឃុំ យុវជនឃុំក្តឿងរាយ ​នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ បើកកិច្ច​ប្រជុំពិភាក្សាការងារ ដើម្បីឲ្យបង្កើនការស្វែងយល់សុខទុក្ខរបស់ពលរដ្ឋក្នុងមូលដ្ឋាន ឲ្យស្របតាមអនុសាសន៍របស់ លោក នេត សាវឿន​ ប្រធាន​ក្រុមការងារគណបក្ស ប្រជាជនចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច​។

បន្ថែមពីនេះ លោកប្រធានក្រុមការងារ ក៏បានចុះត្រួតពិនិត្យការ ជួសជុលកែលំអរទីស្នាក់បក្សឃុំ ដែលមានសភាពចាស់ទ្រុឌទ្រោម និងឧបត្តម្ភប្រាក់ចិញ្ចឹមចលនាជូនគណៈកម្មា​ធិការបក្សភូមិ-ឃុំ និងយុវជនឃុំ ព្រមទាំងបានប្រគល់ម៉ាស៊ីន Computor និងម៉ាស៊ីន Printer មួយកំផ្លេរ ជូនប៉ុសិ៍រដ្ឋបាលឃុំក្តឿង​រាយផងដែរ។

បន្ទាប់មក លោក ចាន់ វ៉ាន់ធឿន ​រួមជាមួយគណៈ​កម្មាធិការបក្សភូមិ-ឃុំជាខ្លាង បានបន្តចុះសាកសួរសុខទុក្ខ​ប្រជាពលរដ្ឋដែលក្រីក្រ​​ និងមានជំងឺចំនួន ១៧គ្រួសារ ដោយនាំយកនូវគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន។

អំណោយដែលបានផ្ដល់ក្នុងឱកាសនោះ ​ក្នុង០១គ្រួសារទទួលបាន អង្ករ០១បាវ ២៥គីឡូក្រាម, ភួយ០១, មុង០១, ប៊ី​ចេងកន្លះគីឡូក្រាម, មី១០កញ្ចប់, អំបិល​២គីឡូក្រាម, ទឹកត្រី០២ដប, ទឹកស៊ីអ៊ីវ០២ដប, ទឹកសុទ្ធ០២ដប, ទឹកក្រូច០២កំប៉ុង និងថវិកាមួយ៕