(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែងគិតលេខដ៏ប្លែក របស់ KhShopping ពិតជាទទួលបានចំណាប់អារម្មណ៍ខ្លាំង ពីយុវវ័យ ខណៈការរីកចម្រើននៃបច្ចេកវិទ្យា ម៉ាស៊ីនគិតលេខ ត្រូវបានយកមកប្រើ ក្នុងការគណនាក្នុងជីវភាពប្រចាំថ្ងៃ។

ការប្រើម៉ាស៊ីនគិតលេខនេះ បានធ្វើឲ្យយុវវ័យមួយចំនួនភ្លេចខ្លួនហើយ បោះបង់វីធីចាស់បុរាណ ដែលជាវីធីគណនាមួយ អាចជួយពង្រឹងសមត្ថភាពចងចាំរបស់ខ្លួន។
ដូចនេះហើយដើម្បីលើកកម្ពស់ និងលើកទឹកចិត្ត ដល់យុវវ័យ ដែលពូកែគិតលេខ KhShopping ដែលជាក្រុមហ៊ុនលក់ទំនេញអនឡាញ ដ៏អស្ចារ្យ ដោយផ្តល់ឲ្យអតិថិជន មានឱកាសទិញបាន ទំនិញ ដែលខ្លួនចង់បាន ដូចជា ទូរស័ព្ទ ទូរទស្សន៍ ជាមួយនិងទឹកប្រាក់ចាប់ពី ០.២៥ដុល្លារ ឡើងទៅ បានរៀបចំការប្រកួត គិតលេខដោយមិនប្រើម៉ាស៊ីនគិតលេខ ដែលបានធ្វើឡើង នៅថ្ងៃទី១២សីហានេះ នៅ CJCC។

លោក ឈាង ដាវុធ ដែលជាអ្នកចាត់ការទូទៅ នៃក្រុមហ៊ុនKhShopping និងជាអ្នករៀបចំកម្មវិធី បានឲ្យដឹងថា កម្មវិធីនេះមានបេក្ខជនចុះឈ្មោះចូលរួម ច្រើនលើលពីការរំពឹងទុក តែដោយបញ្ហាពេលវេលា និងទីតាំងរៀបចំការប្រកួត កម្មវិធីអាចទទួលបេក្ខជនចូលរួមវគ្គចំរុះលើកទី១ បានតែ ១៥០នាក់តែប៉ុណ្ណោះ។

ការធ្វើកម្មវិធីនេះ មិនត្រឹមតែចូលរួមលើកទឹកចិត្តយុវវ័យ ដែលពូកែគិតលេខនោះទេ ថែមទាំងជាវេទិកាពន្យល់ពីវិធីគណនារកលទ្ធផល លេខសំណាងនៅលើគេហទំព័រ www.khshopping.com ផងដែរ (លទ្ធផល=សំណល់នៃផលបូករវៀង A និងB ចែកជាមួយតួលេខ ដែលបានដាក់លក់ រួចបូកថែម១ ដែលក្នុងនោះ A ជាផលបូកនៃពេលវេលា(HH:MM??ms)របស់អ្នកចូលរួមចំនួន៥០ នាក់ចុងក្រោយ ដែលបានចូលទិញក្នុងគេហទំព័រ និង Bជាលទ្ធផលចុងក្រោយបំផុតនៃឆ្នោតប្រទេសចិន។

គួរបញ្ជាក់ផងដែរថា មានបេក្ខជនចំនួន២៩រូប ត្រូវបានជ្រើសរើស ក្នុងចូលប្រកួតក្នុងវគ្គទី២ ដោយឡែកបេក្ខជនជ័យលាភីលេខ៣រូប និងទទួលបានរង្វាន់ពីកម្មវិធីដែលមានដូចជាទូរស័ព្ទ Iphone 7 Plus, Huawei Y 7 prime, និង កំព្យូទ័រម៉ាក HP ដែលឧបត្ថម្ភដោយក្រុមហ៊ុន EZY Corporation សំបុត្រកុនពី PRIME CINEPLEX និងការដូអនុស្សារីយ៍មួយចំនួនទៀតពីក្រុមហ៊ុន Midea៕