(ភ្នំពេញ)៖ CSPP ជាគ្រឹះស្ថានសិក្សាឯកជនទើបបង្កើតថ្មីនៅកម្ពុជា ដែលផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់ ប្រជុំដោយគ្រូបង្រៀនល្បីៗ មានបទពិសោធន៍បង្រៀន ច្រើនឆ្នាំ ចាប់ពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សា ទាំងកម្មវិធីចំណេះទូទៅនិងភាសាអង់គ្លេស ធ្វើយ៉ាងណាដើម្បីធានាឱ្យសិស្សានុសិស្សដែលចូលរៀននៅ CSPP ទទួលបានជោគជ័យគ្រប់កម្រិត និងអាចត្រៀមសិក្សានៅសាកលវិទ្យាល័យទាំងក្នុង និងក្រៅប្រទេស។

ដើម្បីចូលរួមចំណែកលើកកំពស់វិស័យអប់រំនៅកម្ពុជា ក្នុងឆ្នាំសិក្សា ២០១៧-២០១៨ នេះ CSPP សម្រេចផ្តល់អាហារ
រូបករណ៍ជាច្រើនកន្លែង ដូចខាងក្រោម៖
• ថ្នាក់ទី ៧ មានអាហារូបករណ៍ ៥០% ចំនួន ២៥ កន្លែង និង ៣០% ចំនួន ២៥ កន្លែង សម្រាប់រយៈពេល ៣ ឆ្នាំសិក្សា
• ថ្នាក់ទី ៨ មានអាហារូបករណ៍ ៥០% ចំនួន ២៥ កន្លែង និង ៣០% ចំនួន ២៥ កន្លែង សម្រាប់រយៈពេល ២ ឆ្នាំសិក្សា
• ថ្នាក់ទី ៩ មានអាហារូបករណ៍ ៥០% ចំនួន ២៥ កន្លែង និង ៣០% ចំនួន ២៥ កន្លែង សម្រាប់រយៈពេល ១ ឆ្នាំសិក្សា
• ថ្នាក់ទី ១០ មានអាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង សម្រាប់រយៈពេល ៣ ឆ្នាំសិក្សា
• ថ្នាក់ទី ១១ មានអាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង សម្រាប់រយៈពេល ២ ឆ្នាំសិក្សា
• ថ្នាក់ទី ១២ មានអាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង សម្រាប់រយៈពេល ១ ឆ្នាំសិក្សា

កាលបរិច្ឆេទនៃការប្រឡង៖ ១៩ សីហា ២០១៧
មុខវិជ្ជាប្រឡង៖ គណិតវិទ្យា វប្បធម៌ដឹងទូទៅ រូបវិទ្យានិងគីមីវិទ្យា និងភាសាអង់គ្លេស
ទីតាំង៖ អគារលេខ៥០ ផ្លូវ៣១៥ សង្កាត់បឹងកក់II ខណ្ឌទួលគោក រាជធានីភ្នំពេញ
ចាប់ផ្តើមទទួលពាក្យប្រឡង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៨ សីហា ២០១៧ វេលាម៉ោង ៥:០០រសៀល។

ឯកសារសម្រាប់ដាក់ពាក្យសុំប្រឡងអាហាររូបករណ៍
• លិខិតបញ្ជាក់ការសិក្សា
• រូបថត ៤*៦ ចំនួន ២ សន្លឹក
• សេចក្តីចម្លងសំបុត្រកំណើត ១ ច្បាប់
• សេចក្តីចម្លងសៀវភៅសិក្ខារគារិក ១ ច្បាប់

សម្រាប់ព័ត៌មានលម្អិត ស្តីពីអាហាររូបករណ៍ និងការចុះឈ្មោះចូលរៀន សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០១២ ៨៩៨ ១២៤ /០១២ ៨៩០ ៤៦៥/ ០៩៨ ២២៤ ៣៤៨/ ០៨៦ ៨៣៣ ៣៨៥ សាលាខូលីងវូដភ្នំពេញមានទីតាំងស្ថិតនៅអគារលេខ៥០ ផ្លូវ៣១៥ សង្កាត់បឹងកក់II ខណ្ឌទួលគោក រាជធានីភ្នំពេញ៕