(ភ្នំពេញ)៖ ឱកាសពិសេសៗ ដែលមិនធ្លាប់មាន សម្រាប់សិស្សានុសិស្ស ក្នុងការទទួលយកនូវចំណេះដឹងថ្មីៗ តាមរយៈការចូលរួមចែករំលែក ពីសំណាក់វាគ្មិន ដែលបានឆ្លងកាត់បទសោធន៍ ក្នុងការកសាងខ្លួនឯងពីបុគ្គលិកធម្មតា រហូតឈានទៅដល់ថ្នាក់ដឹកនាំដ៏ឆ្នើម ជាមួយនឹងកម្មវិធី Careers Training Scholarship Orientation។

សម្រាប់អ្នកដែលបានចូលរួម ក្នុងវគ្គសិក្ខាសាលានេះ ក៏អាចមានឱកាសក្នុងការចូលរួមវគ្គបណ្តុះបណ្តាល ជំនាញ ដូចជាជំនាញនៃការទំនាក់់ទំនង ការចរចារ ការលក់ និងជំនាញជាច្រើនទៀត ប្រកបដោយសក្តានុពល ហើយជំនាញទាំងនេះមានទំនាក់ទំនង់យ៉ាងខ្លាំង ជាមួយកន្លែងការងាររបស់គាត់ ថាតើគាត់ត្រូវប្រើប្រាស់ជំនាញមួយណា ក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារប្រកបដោយប្រសិទ្ធភាព?

លើសពីនេះទៅទៀត គាត់នឹងទទួលបាននូវចំនេះដឹងថ្មីៗ ព្រមទាំងជំនាញ ក្នុងការទំនាក់ទំនងជាមួយដៃគួការងារប្រកបដោយប្រសិទ្ធភាពបំផុត តាមរយៈការហ្វឹកហាត់របស់វាគ្មិនទាំងពីររូប។

ដូចគ្នានេះដែរ គាត់ទទួលបានឱកាស ក្លាយជាបុគ្គលិកដ៏ឆ្នើម ជាបុគ្គលដែលស្ថាបន័ និងសង្គមចង់បានទាំងនេះហើយ ដែលធ្វើឲ្យគាត់អាចកំណត់គោលដៅ សម្រាប់អនាគតបាន។

រាល់ការចុះឈ្មោះចូលរួម ក្នុងវគ្គសិក្ខាសាលា(Workshop) និងវគ្គហ្វឹកហាត់ (Training) មិនតម្រូវឲ្យបេក្ខជនបង់ប្រាក់ឡើយ ទទួលបានបទពិសោធន៍ និងការពង្រឹងចំណេះដឹង គ្រាន់តែចូលរួមក្នុងកម្មវិធី Careers Training Scholarship Orientation ។

ចាំអីទៀត ឆាប់ចុះឈ្មោះតាមរយៈក្រុមហ៊ុន កន្លែងមានកំណត់ត្រឹមតែ ១៥០នាក់តែប៉ុណ្ណោះ!!! កម្មវិធីនេះនិងប្រព្រិត្តទៅថ្ងៃទី 27 /08/17នៅអាគារ CKCC វេលាមោះង ៨៖៣០នាទីព្រឹក ដល់ម៉ោង ១២៖០០ ពេលរសៀល (ឱកាសនេះផ្តល់ជូន សម្រាប់តែនិស្សិត ចាប់ពីឆ្នាំទី១ដល់ ឆ្នាំទី៣តែប៉ុណ្ណោះ) ។

របៀបចុះឈ្មោះសូមចូលទៅកាន់ link:https://docs.google.com/forms/d/e/1FAIpQLSfD9M9aeNH_baG-9x8HjlyC3EjqLHnxvPFkeNRaoew-CGkTYA/viewform> ឫក៏ចូលទៅកាន់ Flyer (ខិតប័ណ្ណ) ដោយគ្រាន់តែយកទូរស័ព្ទហើយ Scan QR Code ជាការស្រេច។
ព័ត៌មានបន្ថែម សូមទំនាក់ទំនង មកកាន់លេខទូរស័ព្ទ៖ 095 777 158/095 777 198/093 648 007៕