(ភ្នំពេញ)៖ អ្នកឯកទេសកុមារ លោកស្រីវេជ្ជបណ្ឌិត Teaw Kunthea Rothna មកពីមន្ទីរពេទ្យពហុព្យាបាល និងសម្ភព សុខ លាភ មេត្រី បានថ្លែងបញ្ជាក់ថា ក្មេងដែលបានគេងនៅពេលថ្ងៃយ៉ាងតិច១ម៉ោង នឹងមានសុខភាពល្អ បញ្ញាឆ្លាតវៃ ជាងគេងដែលមិនបានគេងពេលថ្ងៃសោះ។

ការលើកឡើងរបស់លោកស្រី ធ្វើឡើងក្នុងសិក្ខាសាលា «វិធីសាស្រ្ដក្នុងការថែទាំបុត្រធីតាឲ្យមានភាពឆ្លាតវៃ» ដែលរៀបចំឡើងដោយក្រុមហ៊ុន Babi Mild នៅថ្ងៃទី១២ ខែសីហានេះ។

ការរៀបចំកម្មវិធី «វិធីសាស្រ្តក្នុងការថែទាំបុត្រធីតាឲ្យមានភាពឆ្លាតវៃ» នេះធ្វើឡើង ក្នុងគោលបំណងស្វែងរកពីវិធីសាស្រ្ត ដ៏ល្អបំផុតដែល មាតាបិតាអាចជួយបង្ហាញផ្លូវ ឲ្យបុត្រធីតារបស់ពួកគាត់ មានភាពជោគជ័យក្នុងជីវិត ព្រោះមានរឿងជាច្រើនដែលមាតាបិតាអាចធ្វើបាន ដើម្បីចិញ្ចឹមបីបាច់បុត្រធីតាពួកគាត់ឲ្យឆាប់ធំធាត់ ប្រកបដោយសុខភាពល្អ ដោយធម្មជាតិ និងសុវត្តិភាព ឆ្លាតវៃ រឹងមាំ។

លោកស្រីវេជ្ជបណ្ឌិត Teaw Kunthea Rothna បានថ្លែងឲ្យដឹងថា «សម្រាប់ក្មេងដែលបានគេងសម្រាកពេលថ្ងៃ ពិត​ជាមានសារៈសំខាន់ណាស់ ព្រោះថាការគេងភាគច្រើន គឺពេលយប់ តែក្មេងត្រូវការគេងពេលថ្ងៃបន្ថែមទៀត...ប្រសិនបើយើង​ឲ្យក្មេងសម្រាកក្នុងរយៈពេល១ម៉ោង ឬ១ម៉ោងកន្លះ នឹងធ្វើឲ្យកុមារ រីកលូតលាស់ខួរក្បាលបានល្អ បញ្ញាភ្លឺថ្លា ញាំអាហារ​បានល្អ​ច្រើនជាងក្មេងដែលមិនបានគេងពេលថ្ងៃ»

ក្នុងនោះលោកស្រីវេជ្ជបណ្ឌិត បានជំរុញឲ្យមាតាទាំងឡាយបំបៅកូន ដោយទឹកដោះខ្លួនឯងផ្ទាល់ ជៀសជាងបៅទឹកដោះ​ផ្សេងៗ ​ព្រោះថាកុមារដែលទើបនឹងកើតមានក្រពះ តូចខ្លាំងណាស់ គឺប៉ុនតែគ្រប់សណ្ដែកប៉ុណ្ណោះ មួយវិញទៀត​ត្រូវរៀបចំកន្លែងឲ្យក្មេង​​គេង​បានគ្រប់គ្រាន់ ដោយមើលទៅលើបរិយាកាស ទីកន្លែង និងសុខភាពរបស់កូនៗ ដូចជាត្រូវងូតទឹក, លាបម្សៅ ដើម្បី​ធ្វើយ៉ាងណា​ឲ្យកូនៗមានផាសុខភាពក្នុងការគេង និងធ្វើយ៉ាងណាឲ្យកុមារគេងឲ្យបានច្រើនបំផុត ព្រោះក្មេងកាន់តែតូច គេងកាន់តែច្រើន។

សូមបញ្ជាក់ថា ផលិតផល Babi Mild ត្រូវបានបង្កើតឡើងដោយសារធាតុផ្សំបែបធម្មជាតិ ដែលអាចជួយផ្ដល់ភាពទន់ល្មើយដល់​កុមារ។ រូបមន្ដដ៏ល្អរបស់ Babi Mild នេះបានផ្ដល់ឲ្យអ្នកម្ដាយ និងទារកទទួលបានអារម្មណ៍ធូរស្រាល និងបានបង្ហាញថា ទារកមាន​អារម្មណ៍ល្អរីករាយ៕