(ភ្នំពេញ)៖ ស្របពេលដែលប្រទេសកម្ពុជា កំពុងអភិវឌ្ឍលើគ្រប់វិស័យ យើងសង្កេតឃើញថា ការកំសាន្ត កំពុងតែមានសន្ទុះកើនឡើង។ ផ្សារទំនើបធំៗជាច្រើន កំពុងតែត្រៀមនឹងបើកជាបន្តបន្ទាប់ ក្នុងរយៈកាលចុងក្រោយនេះ។ បើយើងក្រឡេកមើលទៅ តំបន់ភាគខាងត្បូងឈៀងខាងកើតទីក្រុងភ្នំពេញនេះ បាននឹងកំពុងបង្ហាញនូវការរីកចម្រើន ក្នុងតំបន់គួរឲ្យកត់សម្គាល់ បន្ទាប់ពីផ្លូវជាតិលេខ១ ធ្វើរួចរាល់។

គម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំៗ បានបង្វែរទិសដៅ មកតំបន់ភាគខាងត្បូងឈៀងខាងកើតទីក្រុងភ្នំពេញ ដែលធ្វើឲ្យដីធ្លីក្នុងតំបន់នេះ កំពុងមានហាងឆេងយ៉ាងខ្លាំង។ ជាពិសេសជាងនេះទៅទៀត នៅតាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្ស កាត់តាមបឹងស្នោរ ដែលពោរពេញទៅដោយការអភិវឌ្ឍបុរីលំនៅដ្ឋាននានា។

ក្នុងនោះដែរគម្រោង ដែលទើបនឹងបើកលក់ថ្មី ក្នុងតំបន់បឹងស្នោរ របស់បុរី ប៉េង ហួត ដែលមានឈ្មោះថា គម្រោងយូរ៉ូវីល ក្រៅពីមានគេហដ្ឋាន ចាប់ពីវីឡាភ្លោះ រហូតដល់វីឡាឃីង A បុរីក៏ បង្កើតឲ្យមាន សួនកំសាន្តយូរ៉ូផាក ជាសួនកំសាន្តស្តង់ដារបែបអឺរ៉ុបដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ជាទីកន្លែងលំហែកាយបែបធម្មជាតិ ដែលមានភោជនីយដ្ឋានបែបបស្ចឹមប្រទេស ការជិះទូកកំសាន្ត និងការកំសាន្តផ្សេងៗទៀតជាច្រើន ដែលធ្វើឲ្យអ្នកទៅកំសាន្តនៅទីនោះ មានអារម្មណ៍ថា ដូចកំពុងស្ថិតនៅក្នុងទីក្រុងតូចមួយ នៅប៉ែកអឺរ៉ុបយ៉ាងដូច្នេះដែរ។

បច្ចុប្បន្នសួនកំសាន្តនេះ បាននឹងកំពុងដំណើរការសាងសង់រួចរាល់ ប្រមាណជា៧០% ហើយ ដែលមិនយូរទៀតទេ ទីក្រុងតូចបែបអឺរ៉ុបនេះ នឹងលេចរូបរាងយ៉ាងពិតប្រាកដជាក់ជាមិនខាន។

ដោយសារតែការអភិវឌ្ឍន៍ជាមួយ គម្រោងសួនកំសាន្តបែបអឺរ៉ុបនេះហើយ ទើបធ្វើអោយគម្រោងយូរ៉ូវីលរបស់បុរី ប៉េង ហួត ក្លាយជាគម្រោងមួយដែលល្អបំផុត សម្រាប់ការរស់នៅ ក៏ដូចជាការវិនិយោគនាពេលអនាគត ព្រោះថាបើអតិថិជន ជាវក្នុងពេលគម្រោងស្ថិតក្នុងការអភិវឌ្ឍន៍ដំបូង នោះអតិថិជនទទួលបាននូវតម្លៃពិសេស ដែលមានការបញ្ចុះតម្លៃជាច្រើន រហូតដល់៣០០០០ ដុល្លារភ្លាមៗ ហើយតម្លៃផ្ទះនឹងបន្តកើនឡើងជាបន្តបន្ទាប់ ជាពិសេសនៅពេលដែលគម្រោងសួនកំសាន្ត បែបអឺរ៉ុបបានលេចចេញជារូបរាង។

លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ី ភី អិល ដែលដកស្រង់ចេញពីគេហទំព័រ ខេមបូណូមីស បានមើលឃើញថា តំបន់ភាគខាងត្បូងឈៀងខាងកើតរាជធានីភំ្នពេញពិសេស តាមបណ្តោយផ្លូវជាតិលេខ១នេះ គឺជាតំបន់ដ៏ល្អបំផុតសម្រាប់រស់នៅ និងកំពុងតែមានសន្ទុះកើនឡើងខ្លាំង នៃប្រជាជនដែលមកបោះទីលំនៅនៅតំបន់នោះ ជាពិសេស តំបន់បឹងស្នោរ ដែលមានការសាងសង់បុរីលំនៅដ្ឋានជាច្រើន។

លោកឧកញ៉ាបន្តថា ការអភិវឌ្ឍផ្លូវក្រវាត់ក្រុង ធ្វើឲ្យតម្លៃដីធ្លីមានការកើនឡើងកាន់តែខ្លាំង៕