(ភ្នំពេញ)៖ បន្ទាប់ពីកម្មវិធីបង់រំលោះកំពូលទូរស័ព្ទដៃ Galaxy S8 & S8+ ដោយមិនមានការប្រាក់ និងមានថែមជូននូវម៉ែមម៉ូរី សាមសុង ទំហំ៦៤ជីហ្គាបាយ ចំនួន១ សំបកទូរស័ព្ទ Stand View Cover ដ៏ទំនើបចំនួន១ និងស៊ីម Smart ដែលមានភ្ជាប់ គម្រោង Power+1 ដោយឥតគិតថ្លៃកន្លងមក (សុពលភាពរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧) ពេលនេះក្រុមហ៊ុន សាមសុង ក៏មានផ្តល់កាដូពិសេស ជូនអតិថិជនរបស់ខ្លួនទៀត។

រាល់ការជាវទូរស័ព្ទដៃ Galaxy S8 & S8+ នឹងមានថែមជូននូវឆ្នាំងសាក ដោយមិនចាំបាច់ប្រើខ្សែដោតជាមួយទូរស័ព្ទ (Samsung original wireless charger) ដោយឥតគិតថ្លៃ មួយភ្លាមៗចាប់ពីថ្ងៃទី១១ ខែសីហានេះ តទៅរហូតដល់ការផ្តល់ជូននេះអស់ពីស្តុក។

ឆ្នាំងសាកដោយមិនចាំបាច់ ប្រើខ្សែដោតជាមួយទូរស័ព្ទ ដែលផ្តល់ជូននេះ មានគុណភាពខ្ពស់ សាកថ្មបានលឿន ព្រមទាំងមានរូបរាងស្រស់ស្អាត អាចដាក់បញ្ឈរ ឬផ្តេកបានយ៉ាងស័ក្តិសមឥតខ្ចោះ ជាមួយកំពូលទូរស័ព្ទដៃ Galaxy S8 & S8+ របស់លោកអ្នក។

កំពូលទូរស័ព្ទដៃ Galaxy S8 & S8+ ត្រូវបានរចនារុំព័ទ្ធដោយកញ្ចក់កោងដ៏ស្រស់ស្អាត ដែលសាកសមយ៉ាងឥតខ្ចោះព្រមទាំង ប៊ូតុង home ជាប់កញ្ចក់តែម្តង។

Galaxy S8 & S8+ មានភ្ជាប់ជាមួយនូវកាស AKG ១គូ ដែលដំណើរការបានល្អ និងមិនប្រទាក់គ្នា ព្រោះវាផលិតពីវត្ថុជាតុដើម ជាលោហៈធាតុ។ Galaxy S8 & S8+ អាចប្រើ ស៊ីមហាយប្រីដ សម្រាប់ដាក់ស៊ីមទី២ ឬបន្ថែមមេម៉ូរី បានរហូតដល់២៥៦ ជីហ្គាបាយ។

Galaxy S8 & S8+ មានប្រព័ន្ធការពារជម្រាបទឹក និងធូលី (IP68) ដែលអាចថតរូបក្នុងទឹកបានជម្រៅរហូតដល់ ១ម៉ែត្រកន្លះ និងរយៈពេល ៣០នាទី នេះជាជម្រើសល្អបំផុតសម្រាប់អ្នកដែលចូលចិត្តថតរូប គ្រប់ពេលវេលានិងគ្រប់ទីកន្លែង។

Galaxy S8 & S8+ មានបួនពណ៌សម្រាប់ជ្រើសរើសដូចជា ពណ៌ខ្មៅ (Midnight Black) ពណ៌មាស (Maple Golden) ពណ៌ប្រផេះបែកស្វាយ (Orchid Grey) និងពណ៌ ទឹកសមុទ្រ (Coral Blue) ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។

ប្រញាប់ឡើង! សូមអញ្ជើញមកកាន់ដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុងណាមួយ ដែលនៅជិត លោកអ្នកបំផុត ដើម្បីសាកសួរព័ត៌មានបន្ថែមក្នុងការទទួលបានកាដូពិសេស៕