(កោះកុង)៖ លោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការអាវុធហត្ថខេត្តកោះកុង ​ប្រាប់ឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះកូន ដែលមានអាយុក្រោម១០ឆ្នាំ ព្រោះមានជនខិលខូចមួយចំនួន បានប្រើប្រាស់ក្មេងៗឲ្យចូលរួមប្រព្រឹត្តបទល្មើសផ្សេងៗ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១១​ ខែសីហា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍មេបញ្ជាការ បានអះអាងថា ឪពុកម្ដាយត្រូវបង្កើនការប្រុងប្រយ័ត្ន ព្រោះជន​ខិតខូចមួយចំនួនបានយក​ក្មេងទៅប្រើប្រាស់បទល្មើស ដើម្បីផលប្រយោជន៍ខ្លួនឯង ដូចជាប្រើប្រាស់ក្មេងឲ្យយកគ្រឿងញៀនទៅដោះដូរ ឬកាន់យកទៅឲ្យអ្នកផ្សេង ដែលវិចជាកាដូរ។

លោកមេបញ្ជាការ បន្ថែមថា ប្រសិនបើពលរដ្ឋណាដឹងថា ព័ត៌មានបែបនេះនៅក្នុងមូលដ្ឋាន សូមទំនាក់ទំនងមកលេខទូរស័ព្ទ៖​ ០៩៧ ៧២ ៥៣ ៣២២, ០៩៧ ៩៦ ១១ ៥០៦ និង០៩៧ ៥១ ៥៨ ២៣១៕​