(ភ្នំពេញ)៖ ខុទ្ទកាល័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបង្ហាញនូវលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ញើជូននាយករដ្ឋមន្រ្តីឡាវ ដោយស្នើឲ្យដកកងទ័ពចេញពីទឹកដីកម្ពុជា នេះបើយោងតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចនាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ។

នៅក្នុងលិខិតចំនួន៣ទំព័ររបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោក ថោងលន់ ស៊ីសូលីត កាលពីថ្ងៃទី០២ ខែសីហា​ ឆ្នាំ២០១៧ បានសរសេរនៅក្នុងកម្មវត្ថុថា៖ «សំណើស្នើ ឲ្យរដ្ឋាភិបាល នៃប្រទេសឡាវ ដកកងកម្លាំងប្រដាប់អាវុធ ចេញពីតំបន់ក្បែរអូរអាឡៃ និងតំបន់អូរតាង៉ាវ ព្រំដែនខេត្តស្ទឹងត្រែង និងខេត្តអាតាពើ ឡាវ»។

ខាងក្រោមនេះជាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូននាយករដ្ឋមន្រ្តីឡាវ ស្នើឲ្យដកកងទ័ពចេញពីទឹកដីកម្ពុជា៖