(ភ្នំពេញ)៖ ក្រុមហ៊ុនបុរីពិភពថ្មី ដែលល្បីល្បាញលើការសាងសង់ផ្ទះល្វែង ដែលមានម្ចាស់ជាឧកញ៉ាចិត្តធម៌ គឺឧកញ៉ា ហុង ពីវ នោះ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ បានប្រកាសជាសាធារណៈ នូវឱកាសផ្តល់ជូននូវតម្លៃយ៉ាងពិសេស សម្រាប់អតិថិជនដែលមានបំណងចង់ជាវ ផ្ទះល្វែងរបស់បុរីពិភពថ្មី កួរស្រូវ ស្ថិតក្នុងខណ្ឌដង្កោ។

ការផ្តល់ជូនតម្លៃពិសេសនេះ គឺចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ សម្រាប់តែគម្រោងបុរីពិភពថ្មី កួរស្រូវ ប៉ុណ្ណោះ។

សម្រាប់ព័ត៌មានលម្អិត នៃការផ្តល់នូវតម្លៃយ៉ាងពិសេសនេះ លោកអ្នកស្វែងរកបាននៅទីតាំងបុរីពិភពថ្មី កួរស្រូវ នៅភូមិ ក្រាំស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លេខទូរស័ព្ទទំនាក់ទំនង 086 999 818, 086 999 828៕