(ភ្នំពេញ)៖ ក្រុមហ៊ុន LG ដែលជាក្រុមហ៊ុននាំមុខគេ នូវប្រព័ន្ធអេឡិចត្រូនិច បានបង្ហាញមកនូវផលិតផលថ្មីៗជាច្រើនមុខ ​ចូល​មកទីផ្សារកម្ពុជា ដើម្បីបន្ដចែកចាយដល់អតិថិជនទាំងអស់ ដែលតែងតែគ្រាំទ្រ ព្រមទាំងជប់លៀងថ្លែងអំណរដល់អតិថិជន ដែលបានជឿជាក់ផលិតផល LG នេះអស់រយៈពេលជាយូរមកហើយ។

នៅដើមឆ្នាំ២០១៧នេះ ក្រុមហ៊ុន LG បាននាំមកនូវផលិតផលថ្មីៗជាច្រើន ចូលមកទីផ្សារកម្ពុជា រួមមាន ទូរទស្សន៍ស្ដើងជាគេលើ​លោក ជាមួយនឹងអេក្រង់ OlED ទូរទឹកកក ម៉ាស៊ីនបោកខោអាវ ព្រមទាំងស្មាតហ្វូនជាច្រើនមុខទៀត ហើយដើម្បីថ្លែងអំណរ​គុណ​ដល់អតិថិជនទាំងអស់ ដែលបានជឿជាក់គាំទ្រផលិតផល LG ក្រុមហ៊ុនបានរៀបចំកម្មវីធីជប់លៀងជួបជុំដ៏ធំមួយ ដោយពិសាភោគជនីយអាហារ នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ។

លោក Bong Soak Kim អគ្គនាយកក្រុមហ៊ុន LG Electronices បានថ្លែងឲ្យដឹងថា «ខ្ញុំមានមោទនភាពណាស់ដែលបាន ចាប់ដៃគូជាមួយនឹងក្រុមហ៊ុន តំណាងចែកចាយគឺក្រុមហ៊ុន G-Gear ដែលជាក្រុមហ៊ុនឈានមុខមួយ ក្នុងការធ្វើការចែកចាយផលិតផលអេឡិចត្រូនិច ប្រើប្រាស់ក្នុងផ្ទះ រួមទាំង ទូរស័ព្ទដៃ ហើយខ្ញុំជឿជាក់ថា ភាពជាដៃគូររបស់យើងពិតជា ធ្វើឲ្យក្រុមហ៊ុន
ទាំងពីររីកលូតលាស់ទៅ បានយ៉ាងឆាប់រហ័ស»

លោកបានបន្ដទៀតថា ក្រុមហ៊ុន LG Electronics បានមានវត្តមាននៅប្រទេសកម្ពុជាយូរណាស់មកហើយ ដោយបានធ្វើសកម្ម​ភាព​ផ្សេងៗ ទាក់ទងនឹងការលក់ និងទីផ្សារនៃគ្រឿងអេឡិចត្រូនិក ចាប់ពីឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន​បានពង្រីកបន្ថែមនូវផលិតផលផ្សេងៗ ដូចជាបណ្ដាញចែកចាយទូទាំងផ្ទៃប្រទេស ទាំងបណ្ដាញលក់រាយ និងទីផ្សារលក់ដុំ​ទៀត​ផងដែរ។

លោក សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន G Gear បានថ្លែងឲ្យដឹងថា «ក្រុមហ៊ុន​ G Gear ពិត​ជា​មាន​មោទនៈភាពណាស់​ ដែល​បាន​ចាប់​ដៃ​គ្នា​យ៉ាង​រ៉ឹងមាំ ​ជាមួយ​ក្រុមហ៊ុន LG Electronics ដែល​ជា​ក្រុមហ៊ុន​នាំ​មុខគេ​​នៅ​ក្នុង​ពិភពលោក​ ដើម្បី​បម្រើនូវ​តម្រូវការ​ទី​ផ្សារ​បច្ចេកវិទ្យា​នៅ​កម្ពុជា​។ ក្នុងរយៈពេល៦ឆ្នាំកន្លងទៅនេះ យើងខ្ញុំមិនមែនគ្រាន់តែដើរតួជាអ្នកចែកចាយ តែ​មួយមុខ​នោះ​ទេ
តែ​យើង​ខ្ញុំ​បាន​ដើរ​តួជា​អ្នក​តំណាង​ដ៏ល្អ​របស់​អស់​លោក​ លោកស្រី​ដើម្បី​ពិភាក្សា​ជាមួយ​ក្រុម​ហ៊ុន​ LG Electronics ក្នុង​ការ​ពង្រឹង​ និងពង្រីក​ទីផ្សារ​របស់យើង​ទាំង​អស់​គ្នា​ នៅ​ក្នុង​ប្រទេសកម្ពុជា​ទាំង​មូល»។

លោកបានបញ្ជាក់ទៀតថា ការ​កើន​ឡើង​នូវ​តម្រូវការ​ និង​ការ​ផ្តល់​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ ពី​អតិថិជន​ដែល​ជា​អ្នក​ប្រើ​ប្រាស់​ គឺមិន​មែន​គ្រាន់​តែ​បាន​មក​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ របស់​ក្រុម​ហ៊ុន​ LG Electronics នោះ​ទេ តែ​ដោយ​សារ​តែ​ក្រុមហ៊ុន​ ​បាន​ប្រើ​ប្រាស់​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយ​​ ដែល​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើ​ប្រាស់​ទាំងអស់​ និង​ជា​បច្ចេក​វិទ្យា​ដែល​ក្រុម​ហ៊ុនដែល​ជា​ដៃគូ ​ប្រកួត​ប្រជែង​មិន​អាច​ធ្វើ​បាន៕