(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិ ទទួលបន្ទកលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បានចូលជួប លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។

សូមបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត (Rhona Smith) បាននិងកំពុងមកបំពេញទស្សនកិច្ច នៅកម្ពុជាជាថ្មីរយៈពេល១០ថ្ងៃ។ ទស្ស​នកិច្ចនេះ ធ្វើឡើងពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។

កាលពីម្សិលមិញ អ្នករាយការណ៍ពិសេសនេះ ក៏បានជួបជាមួយ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សផងដែរ៕