(ភ្នំពេញ)៖ លោកអង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការអនុវត្ត​និងនីតិវិធីនៃបណ្តឹងទាក់ទងនឹងរឿងក្តីរដ្ឋប្បវេណី ផ្តោតលើកិច្ចសន្យា នៅសណ្ឋាគារភ្នំពេញ។

សិក្ខាសាលានេះ មានរយៈពេល២ថ្ងៃ គឺធ្វើឡើងនៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០១៧ ដោយមានការចូលរួមពីតំណាងដៃគូជាតិ និងអន្តរជាតិផងដែរ៕