(បាត់ដំបង)៖ លោក ស សុខា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធ​យុវជនកម្ពុជា (ស.យ.យ.ក) ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧នេះ បានដឹកនាំមន្រ្តីរាជការ កម្លាំងសមត្ថកិច្ច និងក្រុមយុវជន ស.ស.យ.ក ដាំកូនឈើចំនួន ១០០០ដើម នៅស្រុករុក្ខាគិរី ខេត្តបាត់ដំបង។

យុទ្ធនាការដាំដើមឈើនេះ ធ្វើឡើងស្របពេលប្រទេសកម្ពុជាប្រារព្ធរុក្ខទិវាផងដែរ។

រៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី០៩ ខែកក្កដា ជាថ្ងៃប្រារព្ធរុក្ខទិវា ប៉ុន្តែនៅឆ្នាំ២០១៧នេះ ខេត្តបាត់ដំបង នឹងប្រារព្ធរុក្ខាទិវា​នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ខាងមុខ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ៕