(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ ឆៃ សុីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិបនិងជាអនុប្រធានក្រុមការងារចុះជួយស្រុកស្វាយអន្ទរ និងជាតំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយអន្ទរ និងកញ្ជ្រៀច បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាលាបឋមសិក្សា១ខ្នងមាន៣បន្ទប់និងសាលាបុណ្យ១ខ្នង ស្ថិតនៅភូមិសំរោង ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ពិធីសម្ពោធអគារសិក្សា គឺជាអំណោយឧបត្ថម្ភរបស់លោកតា ទៀ គួងហួតនិងកូនចៅរស់នៅទីក្រុងហុងកុង និងសាលាបុណ្យ ត្រូវបានប្រារព្ធឡើងនៅ​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧​ ។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឆៃ សុីណារិទ្ធ បានឧបត្ថម្ភសម្ភារ និងថវិការមួយចំនួនដល់ប្រជាពុទ្ធបរិស័ទ​ ព្រមទាំងព្រះសង្ឃ​ កងកំលាំងលោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ និងប្រជាពលរដ្ឋនៅ​ភូមិសំរោង ស្រុកស្វាយអន្ទរ ប្រកបដោយភាពស្និទ្ធស្នាល។