(ភ្នំពេញ)៖ សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាកាល់ម៉ែត) សាលានឹងផ្តល់ជូន នូវការបញ្ចុះតម្លៃពិសេស លើតម្លៃសិក្សា (Tuition) ចំនួន១០% និងការបញ្ចុះតម្លៃ លើការចុះឈ្មោះ (Enrolment) ចំនួន៥០% ។

សិស្សានុសិស្ស មកពីសាលាផ្សេង ដែលមានចំណាត់ថ្នាក់ នៃការសិក្សាប្រចាំឆ្នាំ ចាប់ពីលេខ១ ដល់លេខ១០ ហើយមានបំណងចូលរៀននៅ សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាចតុមុខ ឬសាខាកាល់ម៉ែត) នឹងទទួលបានការបញ្ចុះតម្លៃ៥% បន្ថែម ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ។

សាលាអន្តរជាតិ អាយ ស៊ី អេស ផ្តល់កម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាខេមប្រ៊ីជ (CAMBRIDGE) អន្តរជាតិចាប់ពីថ្នាក់បណ្តុះកុមារតូច ដល់ថ្នាក់ទី១២។ សាលាអន្តរជាតិ អាយ ស៊ី អេស ត្រូវបានទទួលស្គាល់ជាសាលាដែលមានលក្ខណៈសម្បត្តិពេញលេញ ជាមជ្ឈមណ្ឌលខេមប្រ៊ីជអន្តរជាតិ (CIC KH008) ដោយនាយកដ្ឋានប្រឡងអន្តរជាតិ នៃសាកលវិទ្យាល័យខេមប្រ៊ីជ (CIE) នៃចក្រភពអង់គ្លេស ហើយក្នុងនាម ជាមជ្ឈមណ្ឌលខេមប្រ៊ីជអន្តរជាតិ សាលាអន្តរជាតិ អាយ ស៊ី អេស មានដៃគូអប់រំជាង១០,០០០ ក្នុង១៩៥ប្រទេស ក្នុងនោះភាគច្រើនជាសាលា និងសាកលវិទ្យាល័យអន្តរជាតិល្បីៗ ប្រចាំប្រទេសនីមួយៗ។

លើសពីនោះ សាលាអន្តរជាតិ អាយ ស៊ី អេស មានបទពិសោធន៍ក្នុងវិស័យអប់រំជាង២៤ឆ្នាំ និងទទួលបានជ័យលាភី និងសមិទ្ធិផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយសាលា លើកទឹកចិត្ត សិស្សានុសិស្ស ឲ្យចាប់យកចំណេះវិជ្ជាជាមូលដ្ឋានគ្រឹះ និងទម្លាប់ល្អក្នុងការសិក្សា ។ សាលាអន្តរជាតិ អាយ ស៊ី អេស កំពុងនឹងបន្តកិច្ចខិតខំប្រឹងប្រែងបណ្តុះបណ្តាលសិស្សានុសិស្ស ឲ្យសម្រេចនូវរាល់លក្ខណ:សម្បត្តិ ដែលកំណត់ដោយ នាយកដ្ឋានប្រឡងអន្តរជាតិនៃសាកលវិទ្យាល័យខេមប្រ៊ីជ ក្នុងចក្រភពអង់គ្លេស និងក្រសួងអប់រំ យុវជន និងកីឡា នៅកម្ពុជា ។

កាន់តែពិសេស សាលាអន្តរជាតិ អាយ ស៊ី អេស មានការសង្កត់ធ្ងន់លើមុខវិជ្ជា ភាសាអង់គ្លេស ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាព័តមានកុំព្យូទ័រ ។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាកាល់ម៉ែត) អគារលេខ 25 ផ្លូវលេខ 75 កែងផ្លូវលេខ 80 សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ ទូរស័ព្ទ៖ 099 509 997 / 016 929 975 ឬសាលាអន្តរជាតិ អាយ ស៊ី អេស (សាខាចតុមុខ)៖ អគារលេខ 14 ផ្លូវលេខ 214 សង្កាត់បឹងរាំង ខណ្ឌដូនពេញ ភ្នំពេញ ទូរស័ព្ទ: 099 509 998 / 016 929 985៕

គេហទំព័រ: www.ics.edu.kh   អ៊ីម៉េលៈ [email protected]
គេហទំព័រFACEBOOK: ICS International School
https://www.facebook.com/icsis2004/