(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧នេះ បានដឹកនាំអភិបាលរង មន្រ្តីជំនាញ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ ចុះទៅពិនិត្យផ្ទាល់ប្រឡាយទឹក និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងប្រឡាយ ក្នុងសង្កាត់ផ្សារដើមថ្លូវ ខណ្ឌចំការមន។

ការចុះពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋផ្ទាល់ របស់អភិបាលរាជធានីភ្នំពេញខាងលើនេះ ក្នុងគោលបំណងចង់ដឹងពីសុខទុក្ខ និងបញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋ ជួបប្រទះ ដើម្បីធ្វើការដោះស្រាយជូនតាមជាក់ស្តែង៕