(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាកងរាជអាវុធហត្ថខេត្តកំពង់ចាម បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅ​ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះថា រយៈពេលមួយសប្ដាហ៍កន្លងទៅនេះ កម្លាំងអាវុធហត្ថបង្ក្រាបករណី​គ្រឿងញៀន២កន្លែង ឃាត់បានជនសង្ស័យ៤នាក់ និងថ្នាំញៀន៦៤កញ្ចប់។

​លោកឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាក់ថា ករណី១បង្ក្រាបនៅ​​ចំណុចភូមិ​ពាមជីកង ឃុំពាមជីកង ស្រុកកងមាស ឃាត់ខ្លួនជនសង្ស័យ​បាន​​៣នាក់ ទី១៖ឈ្មោះ ផាត គីមឈែ អាយុ១៧ឆ្នាំ, ទី២៖ឈ្មោះ ម៉ុង បូរី អាយុ១៧ឆ្នាំ និងទី៣៖ឈ្មោះ ថុ​ល លីហេង ​អាយុ២៣ឆ្នាំ ហើយដកហូតបានម្សៅក្រាមពណ៌សថ្លា ចំនួន៤០កញ្ចប់ ទូរសព្ទ័ដៃចំនួន០៦គ្រឿង និងសម្ភារៈមួយចំនួនទៀត។
 
ដោយឡែកករណីទី២ បង្រ្កាប​នៅចំណុច​ភូមិ​អង្គរ​ដំណាក់ល្អិត ឃុំរការគយ ស្រុក​កង​មាស ដោយកម្លាំងជំនាញ​​មន្ទីរយុត្តិធម៌អាវុធហត្ថខេត្ត សហការ​ជាមួយកម្លាំងមូលដ្ឋា​នអាវុធហត្ថស្រុកកងមាស ដោយឃាត់បានជនសង្ស័យម្នាក់ និងដកហូតបានម្សៅក្រាមពណ៌ស​ ចំនួន២៤កញ្ចប់​ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្ត កសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមច្បាប់៕