(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង, លោក ធី ធេង, លោក ហួន លីហួ រាយការណ៍ព័ត៌មាន ទាំងនេះ៖

* ព័ត៌មានជាតិ (Cambodia News)
១៖ សម្ដេចតេជោ ហ៊ុន សែន បន្ដព្រមានកម្ទេចបក្សប្រឆាំង បើហ៊ានធ្វើបាតុកម្ម​​ តវ៉ាលទ្ធផល​បោះឆ្នោតឆ្នាំ២០១៨
២៖ អតីតឧបនាយករដ្ឋមន្រ្តី ញឹក ប៊ុនឆៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីផលិតគ្រឿងញៀន នៅខេត្តកំពង់ស្ពឺ
៣៖ នាយករដ្ឋមន្រ្តីកម្ពុជា៖ គណបក្សប្រឆាំង មិនដែលអបអរសាទរពីសមិទ្ធផលល្អៗ ដែលកម្ពុជាទទួលបាន ទាំងផ្នែកកីឡា និងផ្នែកផ្សេងៗ
៤៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា នឹ​ង​ដកសញ្ជាតិអាមេរិកចេញពីចៅរបស់សម្តេច ព្រោះខ្លាចអាមេរិកមានសង្គ្រាម យកចៅសម្ដេចទៅធ្វើទាហាន
៥៖ សម្ដេចតេជោ ហ៊ុន សែន ហាម២ចំណុចដាច់ខាតដែលអត្តពលិកស៊ីហ្គេម ត្រូវប្រុងប្រយ័ត្ន
៦៖ យុទ្ធនាការថ្ងៃទី៣ នៃការរៃអង្គាសថវិកាជួយកសាងចេតិយជូនសពលោកបណ្ឌិត កែម ឡី ចាប់ផ្តើមបន្តទៀត នៅផ្សារស្ទឹង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
៧៖ រដ្ឋមន្ដ្រីក្រសួងអប់រំ ស្នើឲ្យអភិបាលរាជធានី-ខេត្ត ទប់ស្កាត់កុំឲ្យសណ្ឋាគារ និងផ្ទះសំណាក់ដំឡើងថ្លៃ ពេលប្រឡងបាក់ឌុប និងសម្រួលចរាចរណ៍ឲ្យបេក្ខជនចូលប្រឡងទាន់ពេល
៨៖ ស្រ្តីម្នាក់នៅស្រុកបារាយណ៍ ថ្លែងសុំទោសសមត្ថកិច្ច និងពលរដ្ឋជាសាធារណៈ
រឿងបំភ្លៃការពិតករណីចាប់ក្មេងវះយកគ្រឿងក្នុង និងអំពាវនាវឲ្យបញ្ឈប់ការចែកចាយព័ត៌មាននេះ
៩៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភគ្រូបង្វឹក និងអត្តពលិកត្រៀមស៊ីហ្គេមម្នាក់ៗ ៥០០ដុល្លារ

* ព័ត៌មានអន្តរជាតិ (World News)
១៖ អាមេរិក «ចេញបំរាមហាមមិនឲ្យប្រជាជនខ្លួន ធ្វើដំណើរទៅ កូរ៉េខាងជើង» ចាប់ពីខែកញ្ញាតទៅ!
២៖ ទ័ពអាកាសអាមេរិក «ប្រកាសជោគជ័យ នៃការបាញ់ផ្លោង មីស៊ីលអន្តរទ្វីប ICBM» ដែលនឹងបញ្ឆេះកំហឹងកូរ៉េខាងជើងទ្វេឡើង!
៣៖ ប្រទេសចិន «សម្តែងការគាំទ្រវេណេស៊ុយអេឡា» ទោះបីជាអាមេរិកទើបចុះប្រទេសនេះ ចូលក្នុងបញ្ជីខ្មៅក៏ដោយ!
៤៖ អគ្គរដ្ឋអាជ្ញាវេណេស៊ុយអេឡា​ «សម្រេចបើកការស៊ើបអង្កេត លើករណីក្លែងបន្លំសន្លឹកឆ្នោត»
៥៖ កីឡាករ Neymar ព្រមព្រៀងផ្ទេរពីក្លឹប Barcelona ទៅកាន់ PSG ក្នុងតម្លៃ ៥៣០លានដុល្លារ ថ្លៃជាងគេលើលោក ៕