(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ឯក បណ្ឌិត ហេង វុទ្ធី អគ្គលេខាធិការរងអាជ្ញាធរជាតិអាវុធគីមី បានចុះការផ្សព្វផ្សាយច្បាប់ ស្ដីពីការហាមឃាត់អាវុធគីមីនេះ មានគោលបំណងផ្សព្វផ្សាយច្បាប់សម្រាប់ហាមឃាត់អាវុធ គីមីអាវុធនុយក្លេអ៊ែ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម ចែករំលែកបទពិសោធន៍ពាក់ព័ន្ធ និងបញ្ហានានាស្ដីពីការទប់ស្កាត់អាវុធហាមប្រល័យ។

លោកឧត្តមសេនីយ៍ឯក បណ្ឌិត ហេង វុទ្ធី និងលោក យន្ត មីន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ ថ្លែងបែបនេះ ក្នុងឱកាសលោកទាំងពីរ អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់នៅសាលា ខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧នេះ ស្ដីពីការផ្សព្វផ្សាយ ច្បាប់ការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម ដែលសិក្ខាសាលានេះ នឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ ដោយមានតំណាងចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ យ៉ាងច្រើនកោះកក់ផងដែរ។

លោកឧត្តមសេនីយ៍ឯក បណ្ឌិត ហេង វុទ្ធី បានប្តថា ដើម្បីអ្នកទាំងអស់គ្នាយល់ដឹងកាន់តែស៊ីជម្រៅមានសមត្ថភាព និងជំនាញច្បាស់លាស់ ក្នុងអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីបង្កើនសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាការអនុវត្តតាមការណែ នាំរបស់រាជរដ្ឋាភិបាលកម្ពុជា ហេតុអ្វីយើងចាំបាច់ត្រូវការរួមគ្នាសហការបង្ការទប់ស្កាត់ និងដោះស្រាយបញ្ហាទាំងនេះ ពីព្រោះថា មហន្តរាយដែលកើតឡើងពីអាវុធទាំងនេះ មានកម្រិតធ្ងន់ធ្ងរដែលមិនអាចស្ដារក្នុងរយៈពេលខ្លីបានឡើយ។

លោកឧត្តមសេនីយឯក បណ្ឌិត ហេង វុទ្ធី បានបញ្ជាក់ថា ការផ្សព្វផ្សាយច្បាប់ស្ដីពីការហាមឃាត់ អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម ពីព្រោះអាវុធទាំងនេះកំពុងក្លាយជាបញ្ហាប្រឈម និងក្ដីព្រួយបារម្មយ៉ាងខ្លាំងរបស់មនុស្សជាតិទាំងនៅក្នុងតំបន់ក៏ដូចជា ពិភពលោកទាំងមូល។ សូមក្រឡេកមើលពីអតីតកាលនៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៥៤ នៅប្រទេសជប៉ុន យន្តហោះអាមេរិក បានទម្លាក់គ្រាប់ បែកបរមាណូ ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងកោះណាហ្គាគី បានសម្លាប់មនុស្សចំនួន២៥០.០០០នាក់ គ្រាប់បែកនេះមានទំហំគ្រោះរបស់វា គឺ១០គីឡូម៉ែត្រ៕