(ពោធិ៍សាត់)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងអភិបាលរងខេត្តពោធិ៍សាត់ចំនួន៣រូប ក្នុងនោះលោក ពេជ ហន ត្រូវឲ្យទៅបម្រើការងារ នៅក្រសួងមហាផ្ទៃជំនួសដោយលោក សាយ សុជាតិ ពីអភិបាលរងខេត្តកោះកុង និងតែងតាំងលោក គិត សុ​ផា ដែលគេដឹងថាជាអតីត អភិបាលខណ្ឌពោធិ៍សែនជ័យ ជាអភិបាលរងខេត្តពោធិ៍សាត់បន្ថែមម្នាក់ទៀត។ ​នេះបើយោងតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះ។

សូមអានខ្លឹមសារទាំងស្រុង ក្នុងអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន ​សែន ខាងក្រោមនេះ៖

លោក ពេជ ហន ដែលត្រូវផ្ទេរភារកិច្ចទៅបម្រើការងារ នៅក្រសួងមហាផ្ទៃវិញ

លោក គិត សុផា (រូបពាក់អាវស កាន់ក្បាលម៉េក្រូ)

លោក សាយ សុជាតិ ដែលចេញពីអភិបាលរងខេត្តកោះកុង ជំនួសលោក ពេជ ហន