(ភ្នំពេញ)៖ សាលាភូមិន្ទរដ្ឋបាល ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតមន្ត្រីជាន់ខ្ពស់លើកទី១០ ឲ្យចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាល ចំនួន៦០នាក់ ដែលមានចំនួន៣ជំនាញ។

សាលានឹងរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១០ ចំនួន៦០នាក់ លើជំនាញរដ្ឋបាលទូទៅចំនួន២០នាក់, សេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន២០នាក់, ជំនាញទំនាក់ទំនងអន្តរជាតិចំនួន២០នាក់, ហើយបេក្ខជនត្រូវជ្រើសរើសជំនាញ និងភាសា ជាមុនក្នុងការដាក់ពាក្យ សម្រាប់បណ្តុះបណ្តាលឆ្នាំ២០១៨ ដល់២០១៩៕

សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីជូនដំណឹងរបស់សាលាភូមិន្ទរដ្ឋបាល ខាងក្រោមនេះ៖