(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្នុងផ្ទះឈើទុកចោលមួយកន្លែង ស្ថិតនៅក្នុងភូមិព្រែកទាល់ ក្នុងសង្កាត់ ស្ទឹងមានជ័យ ដោយបុរសម្នាក់ត្រូវជនល្មើសអារ.កសម្លាប់ចោល ទាំងមិនដឹងមូលហេតុ។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលទៅយកព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយទទួលដំណឹងថាមានយុវជនម្នាក់ ត្រូវគេអារ.កសម្លាប់នៅលើផ្ទះនោះ ប្រជាពលរដ្ឋជាច្រើននាក់ បានមកចោមរោមមើល ហើយសមត្ថកិច្ចក៏ចុះមកដល់កន្លែងកើតហេតុផងដែរ ដើម្បីធ្វើការពិនិត្យស្រាវជ្រាវស្វែងរកភស្តុតាងចាប់ជនល្មើស។

យ៉ាងណាគេមិនទាន់ដឹងមូលហេតុនៃការសម្លាប់យុវជនម្នាក់នេះនោះទេ ថាតើមកពីរឿងគុំនំ ឬបញ្ហាអ្វីផ្សេង?។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ប៉ែន រ៉ាដូ អាយុ២៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ៕