(ព្រះសីហនុ)៖ តាមរបាយការណ៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានពីមន្ទីរសុខាភិបាលខេត្តព្រះសីហនុ នៅមន្ទីរពេទ្យ និងមណ្ឌលសុខភាពរដ្ឋ ទូទាំងខេត្ដព្រះសីហនុ នៅថ្ងៃទី០១ ខែសីហានេះ បានឲ្យដឹងថា ៦ខែ ដើមឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋ ៣៨,១៦៧នាក់ ដែលបានមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព។

ក្នុងនោះផងដែរ មន្ទីរបង្អែក ខេត្ដព្រះសីហនុ ក៏បានចុះស្វែងរកសប្បុរសជនស្ម័គ្រចិត្ត បរិច្ចាគឈាមបាន៥ដង ទទួលបាន ឈាម១០៣ប្លោក ក្នុងអំឡុង៦ខែ ដើមឆ្នាំ២០១៧នេះ រួមទាំង
ព្យាបាលពស់ចឹក បាន៦៥ករណី ក្នុងនោះស្រ្តី១៩នាក់ និងវះកាត់ សរុប៣៤៧ករណី ក្នុងនោះ វះកាត់ផ្នែកសម្ភព ១៦២ករណី៕

ខាងក្រោមនេះ ជារបាយរណ៍ របស់មន្ទីរពេទ្យបង្អែក ខេត្ដ ព្រះសីហនុ៖