(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរា នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីជូនដំណឹង ជាផ្លូវការមួយ ប្រកាសចាត់វិធានការរុះរើ ​សំណង់ខុសច្បាប់ស្ថិតក្នុងតំបន់១ និងតំបន់២ នៃរមណីដ្ឋានអង្គរ ចាប់ពីថ្ងៃទី១០ ខែសីហា ខាងមុខនេះតទៅ។

យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថាប័នរដ្ឋទាំង២ ដែលអង្គភាពព័ត៌មាន​ Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានឲ្យដឹងថា ម្ចាស់សំណងខុសច្បាប់ដែលសង់ ក្នុងអំឡុងពេល យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងសំណង់ខុសច្បាប់ថ្មីៗ ឬកំពុងសាង់សង់ដោយខុសច្បាប់ផ្សេងទៀត ត្រូវបានអាជ្ញាធរអប្សរា ជូនដំណឹងឲ្យរុះរើ​ដោយស្ម័គ្រចិត្ត ក្នុងរយៈពេល៧ថ្ងៃរូចមកហើយ ប៉ុន្ដែម្ចាស់សំណង់មួយចំនួនធំ ពុំទាន់មានការរុះរើដោយខ្លួនឯងនោះទេ។ ដូច្នេះគណៈកម្មការដឹកនាំ និងសម្របសម្រួសលើការរុះរើ សំណង់ខុសច្បាប់ ក្នុងតំបន់១ និងតំបន់២ នៃរមណីដ្ឋានអង្គររបស់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរា សូមទុករយៈពេលចុងក្រោយ ជូនម្ចាស់សំណង់ខាងលើ ដោយស្ម័គ្រចិត្តរុះរើដោយខ្លួនឯង រហូតដល់ថ្ងៃទី០៩ ខែសីហា ​ជាកំហិត ហើយបើមិនព្រមរុះរើនឹងវិធានការ នៅថ្ងៃបន្ទាប់ដោយពុំទទួលខុសត្រូវ រាល់ការខូចខាត និងបាត់បង់សម្ភារសំណង់នោះឡើយ។

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរា៖