(ភ្នំពេញ)៖ ក្នុងនាមអាត្មាភាពជាអ្នកបួស អាត្មាភាពសូមធ្វើការឆ្លើយតបទៅ អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានបង្ហោះនៅលើ ហ្វេសប៊ុក ដោយស្លៀកពាក់ជាសង្ឃ និមន្តកាន់បាត្រ តែចិត្តជាទេវទត្ត។

អ្នកណាក៏ដឹងដែរថា លោក សម រង្ស៊ី ត្រូវបានលោក កឹម សុខា ដណ្តើមយកតំណែងអស់តាំងពីធ្លាប់ធ្វើជាប្រធានបក្ស មានអំណាចក្នុង បក្សរហូតនៅសល់តែគូថខោ សូម្បីតែមនុស្សជំនិតមួយចំនួនក្នុងបក្សក៏គេលែងគោរព និងឲ្យតម្លៃទៀតដែរ ក្នុងនោះមានម្សៀ អេង ឆៃអ៊ាង ជាដើម ដែលធ្លាប់លូនក្រាប សម រង្ស៊ី ឥឡូវបុគ្គលនេះ បានអំណាចជាអនុប្រធានគណបក្សសង្គ្រោះជាតិក៏បែរមកងាកខាំ សម រង្ស៊ី ដែរ។ ដូចបងប្អូនបានឃើញលោក អេង ឆៃអ៊ាង ទើបនឹងបង្ហោះសារថា ព្រះអាទិត្យ នៅតែរះ ទោះបីច្បាប់ថ្មីតម្រូវអោយដករូប សម រង្ស៊ី កឹម សុខា ចាប់ដៃគ្នាចេញក៏ដោយ។

សេចក្តីនេះ អាត្មាគិតថា ល្បងឆៃអ៊ាង ចង់ផ្ញើជូនត្រង់ទៅអតីតចៅហ្វាយនាយរបស់គាត់ថា សម រង្ស៊ី ម៉ោងនេះមិនសំខាន់ទៀតទេ ហើយបើអត់ សម រង្ស៊ី ក៏លោកប្រធាន កឹម សុខា មានសមត្ថភាពដឹកនាំគណបក្សបានដែរ។ ដូច្នេះសូមលោកចៅហ្វាយបន្តនៅក្រៅ ប្រទេសទៀតចុះ ហើយមើលថែបក្សភ្លើងទៀន ឲ្យបានស្រួលបួលផង ប្រយ័ត្នខ្យល់បក់រលត់ជាថ្មីទៀត។

អាត្មាសូមទាញការចាប់អារម្មណ៍ញាតិញោមមកមើល សម រង្ស៊ី ដែលអ្នកនាំពាក្យគណបក្សប្រជាជន ក៏ដូចមនុស្សជាទូទៅតែងហៅថា កូនអាក្បត់ជាតិវិញម្តង។ ពីព្រោះតែបាត់អស់អ្នកគាំទ្រ ទើបបណ្តាលអោយ សម រង្ស៊ី កើតមាននូវជម្ងឺបាក់ទឹកចិត្តជាខ្លាំង ដូច្នេះហើយទើប ជាញឹកញាប់គេឃើញទណ្ឌិតរូបនេះ ធ្វើសកម្មភាពប្លែកៗខុសពីពលរដ្ឋធម្មតា។ អំពើឆ្កួតរបស់ សម រង្ស៊ី ប្រៀបបានដូចជាមនុស្សបាត់បង់ សតិកំរិតធ្ងន់ធ្ងរព្យាបាលមិនជាឡើយ។

អាត្មាមានការសោកស្តាយណាស់ដែលញោម សម រង្ស៊ី កោរក្បាល និងគ្រងស្បង់ចីវរជាសង្ឃ ប៉ុន្តែបើតាមដឹង សង្ឃ សម រង្ស៊ី គឺជាសង្ឃទ្រូស្តិ៍សីលតែប៉ុណ្ណោះ។ បានជាអាត្មាហៅ សម រង្ស៊ី ជាសង្ឃទ្រូស្តសិល ដោយហេតុថា បុគ្គលនេះ បួសតែមួយប៉ព្រិចភ្នែក មិនទាំងចេះគ្រងស្បង់ចីវរស្រួលផង ក៏ចាកសិក្ខាបទទៅវិញ ឬហៅម៉្យាងទៀតថា «បួសនយោបាយ»។ ដូច្នេះ កុំថាឡើយស្គាល់ និងយល់ដឹងពីវិន័យ និងការបដិបត្តិត្រឹមត្រូវយ៉ាងណានោះតាមពុទ្ធានុញ្ញាត គឺ សម រង្ស៊ី មិនដឹងខ្យល់នោះទេ។ សូម្បីតែធម៌សូត្រ ទទួលចង្ហាន់ពីពុទ្ធបរិស័ទក៏មិនចេះទៅផង កុំថាឡើយដឹងរហូតដល់សារៈសំខាន់នៃ ពុទ្ធគុណ ធម្មគុណ និងសង្ឃគុណនោះ។

អ៊ីចឹងហើយអ្វីដែល សម រង្ស៊ី បានបង្ហោះកាលគាត់បួសនោះ ថា ចង់ឲ្យខ្មែរស្រឡាញ់ខ្មែរ ហើយឲ្យថ្នាក់ដឹកនាំប្រទេសមាន ព្រហ្មវិហាធម៌...។ល។ និង។ល។ បើអានទៅប្រជាពលរដ្ឋខ្លះអាចយល់ច្រឡំថា សម្តីរបស់លោក សម រង្ស៊ី មានភាពត្រឹមត្រូវ ប៉ុន្តែ ចំពោះអាត្មាភាព ចាត់ទុកថា នេះជាពាក្យចាក់ដោត អុចអាល និងនាំឲ្យប្រជាពលរដ្ឋយល់ច្រឡំមកលើថ្នាក់ដឹកនាំប្រទេសតែប៉ុណ្ណោះ។

អាត្មាសូមឲ្យញាតិញោមស្វែងយល់ និងគិតថយក្រោយទៅ៤៥ឆ្នាំមុនថា កាលពីសម័យពួកអាវខ្មៅដឹកនាំ គឺ សម រង្ស៊ី ទៅរស់នៅឯ ស្រុកបារាំង អត់ស្គាល់អ្វី ទៅជាទុក្ខលំបាកនោះទេ។ របបបនប្រល័យពូជសាសន៍ ប៉ុលពត តើមានវត្តអារាម និងមានព្រះសង្ឃសម្រាប់ គោរពបដិបត្តិ ធ្វើបុណ្យ ធ្វើទានដែរឬទេ? គឺគ្មានទេ។ ដូច្នេះ សម រង្ស៊ី ក៏គាត់បានឱកាសបួសនិងធ្វើនយោបាយនៅពេលដែលប្រទេសជាតិ មានសុខសន្តិភាពដែរ។ បើទោះជាសង្គមនេះ មិនទាន់ស្អាតស្អំ១០០ភាគរយ ប៉ុន្តែអ្នកណាក៏រស់នៅជាមួយគ្នាបាន កុំឲ្យតែបុគ្គលនោះ បំពានច្បាប់។ ដូច្នេះ សូម សម រង្ស៊ី កុំមួលបង្ហាច់ខុសពីការពិតអី។

អាត្មាអ្នកស្រឡាញ់ និងដើរតាម LDP ទេ តែអាត្មាក៏ត្រូវតែផ្តល់យុត្តិធម៌ឲ្យញោម ហ៊ុន សែន ដែរ។ ពីព្រោះអ្នកបួសពិតប្រាកដ គេមិនបន្លំពុទ្ធឱវាទនោះទេ ហើយអាត្មាបានបួស និងរៀនសូត្រដូចសព្វថ្ងៃក៏ដោយសារប្រទេសមានស្ថិរភាពនេះដែរ។ ការរិះគន់សង្គម ឬមេបក្សអាត្មាធ្វើនយោបាយក៏មានហេតុផលដែរ ប៉ុន្តែពពួកមនុស្សដូចក្រុមលោក វាស័ក្តិសមណាស់ដែល LDP ធ្លាប់បានជេរត្មះជាច្រើន មកហើយថា ពួកអាបោកប្រាស់ អាកំសាក អារត់ចោលស្រុក។

អាត្មាពោលនេះ ដោយសារជាមេគេ មិនត្រូវឆាប់ភ័យតក់ស្លុត និងអាងរត់ទៅក្រៅប្រទេសចោលកូនចៅដូចលោក សម រង្ស៊ីនោះដែរ គឺប្រធានបក្សអាត្មានៅ ជាមួយសមាជិកបក្ស និងហ៊ាននិយាយការពិត។

នៅពេលនេះអាត្មាភាពសូមផ្តាំទៅញោម សម រង្ស៊ីវិញថា បើជាតិនេះលោកកើតមកជាកូនពូជអាជនក្បត់ជាតិ និងបានជាលាឈប់ពីឆាក នយោបាយ ម៉្យាងទៀត ប្រកួតចាញ់ញោម ហ៊ុន សែនរាល់តែលើកហើយ លោកល្មមសម្រាកទៅ ណាមួយអាយុក៏ច្រើន ចាស់ហើយ កុំនិយាយញុះញង់ បង្កចលាចលសង្គមទៀតអី ដើម្បីកុំឲ្យបក្សសង្គ្រោះជាតិរលាយរលត់ដោយសារលោកផង ។ បើលោកនៅតែបន្តសាង អាគំនិតថោកនោះទៀត ប្រយ័ត្នបក្សនេះ នឹងវិនាស ដោយ ស្នាដៃលោកទៅ!

សម្រាប់ឈ្មោះ សម រង្ស៊ី លែងមានក្នុងឋានៈជាប្រធានបក្សទៀតហើយ មិនតែប៉ុណ្ណោះសម្តីនេះក៍គ្មានបានប្រយោជន៍អ្វីដល់ពលរដ្ឋខ្មែរ ទៀតដែរ។ ព្រះពុទ្ធបរមគ្រូបានទូន្មានប្រៀនប្រដៅមនុស្សលោក ឲ្យមាននូវសច្ចធម៌ ហើយក៏មិនត្រូវបៀតបៀនអ្នកដទៃ និងក៏បានហាម មិនឲ្យកសាងនូវអំពើបាប អកុសលណាដែរ ទើបដំណើរជីវិតមាននូវសេចក្តីសុខ ជោគជ័យ និងសុភមង្គល។ ប៉ុន្តែបើងាកទៅមើល សកម្មភាពរបស់ញោម រង្ស៊ីវិញ គឺបានដើរខុសផ្លូវហើយ និងបានប្រាសចាកទាំងស្រុងពីគន្លងនៃព្រះពុទ្ធសាសនា។ ចំណុចបំពានព្រះពុទ្ធ សាសនា ត្រង់ថា ញោម សម រង្ស៊ី កន្លងមកបានដើរញុះញង់ អុចអាល បង្កចលាចលសង្គម ចោទប្រកាន់ និយាយចាក់ដោត បំបែកបំបាក់សាមគ្គីជាតិខ្មែរ។ ពោលពាក្យនាំតែជម្លោះក្នុងសង្គម មួលបង្កាច់ បរិហារកេរ្តិ៍អ្នកដទៃ លាបពណ៌អ្នកដឹកនាំខ្មែរដែលមាន គុណធម៌ និងពលរដ្ឋជាច្រើនដែលមិនគាំទ្របក្សខ្លួនថា ជាយួន បង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិត សម្អុយ បន្ទាបបន្ថោកតម្លៃកិត្យានុភាព ប្រទេសខ្លួនឯង ទើបមួយជីវិតរបស់ញោម រង្ស៊ី ស្គាល់តែការបរាជ័យជារៀងរហូតយ៉ាងនេះឯង។វាជាបាបកម្មដែលខ្លួនឯងជាអ្នកសាង ជាអ្នកប្រព្រឹត្ត សូមកុំទម្លាក់ទៅលើអ្នកណាផ្សេងថា យាយី ឬកំចាត់ បណ្តេញចេញពីប្រទេសឲ្យសោះ។ ក្នុងន័យថា បើញោម រង្ស៊ី មិនសាងនូវកំហុសដូចអាត្មាបានរៀបរាប់មកទេ ក៏គ្មានទោសវ័ណ្ឌកមកដល់សព្វថ្ងៃនេះដែរ សមដូចពុទ្ធឱវាទ « អត្តាហិ អត្តនោ នាថោ» ខ្លួនទីពឹងខ្លួនឯង។

គ្មានអ្នកដទៃណាមកទទួលកម្មនោះជំនួសឡើយ។ សម រង្ស៊ី ធ្វើបំពានច្បាប់ គឺញោម សម រង្ស៊ី ជាអ្នករត់ចោលស្រុក មិនមែនញោម កឹម សុខាឡើយ។

ម៉្យាងវិញទៀត សូមញោម សម រង្ស៊ី កុំយកកំហឹងមកដោះស្រាយបញ្ហាឲ្យសោះ។ មិនមែនព្រោះតែ ការលាឈប់ពីប្រធានបក្សលេងៗ ស្រាប់តែបាត់បង់តំណែងមែនទែន អស់សិទ្ធិ អស់អំណាច ជាពិសេស ប្រធានបក្សក៏របូតបាត់ធ្លាក់ទៅលើដៃ កឹម សុខាដែលធ្លាប់ជា គូសត្រូវ ធ្វើអ្វី កឹម សុខាមិនកើត បាត់ឱកាស ក៏មានតែការក្តៅក្រហាយចិត្ត បែរជារិះរកតែវិធីសងសឹក បំផ្លាញស្ថិរភាពសង្គម និងមកគុំគួន ផ្ចាញ់ផ្ចាលជាមួយញោម ហ៊ុន សែនទៅវិញ នោះមិនមែនជាមនុស្សដែលសង្គមឲ្យតម្លៃនោះឡើយ។

ខណៈនេះ ញោម ត្រូវស្គាល់ខ្លួនឯងថា សូម្បីតែភាពជាប្រជាពលរដ្ឋធម្មតា ក៏ញោម បាត់បង់ដែរ គឺបានសិទ្ធិត្រឹមតែជាអនុប្រជាជន តែប៉ុណ្ណោះ ក្នុងនោះ អំពើលួចមានសាហាយស្មន់ជាមួយនារីបំរើនៅភោជនីយដ្ឋានម្ហូបអ៊ឺរ៉ុបមួយកន្លែងនៅភ្នំពេញ​ក៏ជាអំពើប្រាស់ចាក គុណធម៌ ជាអំពើប្រព្រឹត្តខុសក្នុងកាម ក៏អាចជាមូលហេតុសង្ស័យថានៅពីក្រោយខ្នងនៃការបង្ខំឲ្យញោមលាឈប់ពីប្រធានគណបក្ស  សង្គ្រោះជាតិ និងមិនឲ្យមកជាន់ដីខ្មែរទៀត ដោយស្នាដៃញោមស្រី ជូឡុង សូម៉ូរ៉ា ផងក៏ថាបាន។

ដូច្នេះ សូមញោម រង្ស៊ី កុំយកស្បង់ចីវរ មកបង្ហោះ បន្លំភ្នែកអ្នកដទៃ ថាខ្លួនឯងជាបុគ្គលស្អាតស្អំខណៈដែលចិត្តរបស់ញោមពោរពេញ ដោយអំពើបាប ដ៏ក្រាស់ក្រែលនោះ គឺមិនស័ក្តិសមជាសាមណៈ ជាសង្ឃ អ្នកធ្លាប់បួសក្នុងព្រះពុទ្ធសាសនានោះឡើយ។ ញោមសព្វថ្ងៃត្រូវបានមហាជនផ្លាស់ប្តូរឈ្មោះឲ្យហើយ គឺប្រែក្លាយពីអន្ទិត ទៅជាទណ្ឌិតជារៀងរហូត ដែលពលរដ្ឋកម្ពុជាមិនស្វាគមន៍ ញោមទៀតឡើយ៕

ពីអាត្មាភាព ព្រះសង្ឃស្រឡាញ់ និងគាំទ្រ LDP