(ភ្នំពេញ)៖ ធនាគារកាណាឌីយ៉ា ជាធនាគារឈានមុខ និងរឹងមាំជាងគេក្នុងប្រទេសកម្ពុជា បានប្រកាសផ្តល់រង្វាន់ដំណើរ​កម្សាន្ត ទៅកាន់ប្រទេសល្បីៗនិងរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀត ជូនដល់អតិថិជនរបស់ខ្លួន ដែលមានឈ្មោះថា «កម្មវិធីបញ្ញើមានសំណាង» គោលបំណងនៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីលើកទឹកចិត្តដល់អតិថិជន​ទាំងចាស់​និងថ្មីទាំងអស់ ដែលបានជឿទុកចិត្តដាក់ប្រាក់បញ្ញើសន្សំនៅធនាគារ​ កាណាឌីយ៉ាតាំងពីដើមរៀងមក។

«កម្មវិធីបញ្ញើមានសំណាង» នេះមានរយៈពេល០៦ខែ ចាប់ពីថ្ងៃទី០១ ខែមេសា​ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បី​ចូលរួមលេងក្នុងកម្មវិធីនេះ អតិថិជនត្រូវដាក់ទឹកប្រាក់បន្ថែម ទៅក្នុងគណនីទើបបង្កើតថ្មី ឬគណនីដែលមានស្រាប់​(គណនី​សំច័យ ឬគណនីចរន្ត) ជាមធ្យមប្រចាំខែនីមួយៗ​យ៉ាងតិច៥០០ដុល្លារអាមេរិក។ រាល់ចំនួនទឹកប្រាក់៥០០ដុល្លារ ស្មើនឹងចំនួន​ឱកាសផ្សងសំណាងមួយដងក្នុងខែនីមួយៗ​ហើយឱកាសនៃការឈ្នះរង្វាន់តិច ឬច្រើនអាស្រ័យ​ទៅតាមចំនួនទឹកប្រាក់​ដែលអតិថិជនបានដាក់សន្សំ។​

រង្វាន់ដែលអតិថិជននឹងទទួលបានមានដូចជា៖ រង្វាន់ទី១ គឺឈ្នះដំណើរកម្សាន្តទៅកាន់ប្រទេសល្បីៗ សម្រាប់មនុស្សពីរនាក់​ដែល​ប្រទេសទាំងនោះរួមមាន៖ បណ្តាប្រទេសអឺរ៉ុប(១០ថ្ងៃ) អូស្រ្តាលី(០៩ថ្ងៃ) ជប៉ុន(០៥ថ្ងៃ) កូរ៉េខាងត្បូង(០៦ថ្ងៃ) កោះតៃវ៉ាន់​(០៨ថ្ងៃ) ចិន(០៨ថ្ងៃ) និងទីក្រុងហុងកុង(០៦ថ្ងៃ)។ ចំណែកឯរង្វាន់ទី២ គឺទទួលបានការស្នាក់នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ សម្រាប់មនុស្សពីរនាក់ និងរង្វាន់ទី៣ គឺឈ្នះវ៉ាលីធ្វើដំណើរ ម៉ាក Victorinox SPECTRA 2.0 យ៉ាងច្រើនសន្ធឹកសន្ធាប់។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលធនាគារ កាណាឌីយ៉ា បានបង្កើតកម្មវិធីផ្តល់រង្វាន់ជាដំណើរកម្សាន្តនេះឡើង បន្ទាប់ពីធនាគារទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអតិថិជនទាំងចាស់ និងថ្មីយ៉ាង​ច្រើនសន្ធឹកសន្ធាប់គួរជាទីមោទនភាពកាលពីឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ។

ប្រញាប់ឡើង!! រង្វាន់ដំណើរកម្សាន្តទៅកាន់ប្រទេសល្បីៗ និងរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀត អាចជារបស់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែម៖០២៣ ៨៦៨​ ២២២ ឬចូល​ទៅកាន់គេហទំព័រ www.canadiabank.com.kh.