(ជីយ៉ាង,សាងទុង,ចិន)៖ អាជ្ញាធរនៅក្នុងស្រុកជីយ៉ាង ក្រុងជីណាន ខេត្តសាងទុង ប្រទេសចិន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានថ្លែងថា ស្រុកខ្លូនចង់ស្វែងរកកិច្ចសហប្រតិបត្តិការ ចងមេត្រីភាព ជាមួយស្រុកឬក៏ក្រុងនានា នៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការគ្នាឲ្យកាន់តែស្និទស្នាល និងជាពិសេសដើម្បីពង្រឹង នៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ។

ការថ្លែងបង្ហាញនៃគោលបំណងរបស់អាជ្ញាធរ នៅក្នុងស្រុកជីយ៉ាង ក្រុងជីណាន ខេត្តសាងទុង បានធ្វើឡើងក្នុងពេលដែលគណៈប្រតិភូសារព័ត៌មានកម្ពុជាដឹកនាំដោយ លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ចុះមកបំពេញទស្សនកិច្ច នៅតំបន់សេដ្ឋកិច្ច ឧស្សាហកម្ម នៅក្នុងស្រុកជីយ៉ាង ក្រុងជីណាន ខេត្តសាងទុង នាព្រឹកថ្ងៃទី៣១​ ខែកក្កដា ឆ្នាំ២០១៧នេះ។

តាមសេចក្តីរាយការណ៍របស់លោក វ៉ាន់ សារាយ និពន្ធនាយករងអង្គភាពព័ត៌មាន Fresh News បានឲ្យដឹងថា ស្រុកជីយ៉ាង គឺជាស្រុកមួយដែលសំបូរ ទៅដោយឧស្សាហកម្ម ដែលរួមមាន៖ គ្រឿងយន្ត, រោងចក្រផលិតចំនីអាហារ ក៏ដូចជា ខាងដឹកជញ្ជូនផងដែរ។ ស្រុកជីយ៉ាង គឺជាស្រុកមួយប្រមូលផ្ដុំទៅដោយរោងចក្រឧស្សាហកម្ម ដែលផលិតចំនីអាហារជាច្រើន។

លោក វ៉ាន់ សារាយ បានបន្ថែមទៀតថា គាត់ចង់ឲ្យចងសម្ព័ន្ធមេត្រីភាព ជាមួយប្រទេសកម្ពុជា។ គាត់ក៏សង្ឃឹមថា នៅក្នុងស្រុកនានា នៅក្នុងប្រទេសកម្ពុជា នឹងបើកកិច្ចសហប្រតិបត្តិការទំនាក់ទំនង ជាមួយនិងស្រុកជីយ៉ាង ដើម្បីពង្រឹកសក្ដានុពលពាណិជ្ជកម្ម ជាមួយនិងគ្នាឲ្យកាន់តែល្អប្រសើរ៕