(ព្រះសីហនុ)៖ ក្រុមជនសង្ស័យ ជាមុខសញ្ញាចោរឆក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន៦នាក់ ដែលរត់មកលាក់ខ្លួន និងត្រៀមធ្វើសកម្មភាព ប្រព្រឹត្តបទល្មើស​នៅលើដែនដីកោះរ៉ុង ត្រូវ​កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់កោះរ៉ុង បង្ក្រាបបាន។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧នេះ ​នៅចំណុចភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ​។

បើតាមកម្លាំងនគរបាល ជនសង្ស័យដែលឃាត់ខ្លួនបានទាំង៦នាក់នេះ ទី១៖​ឈ្មោះ ជី វឌ្ឍនៈ, ទី២៖ឈ្មោះ ជី សន្តដា, ទី៣៖ឈ្មោះ ហ៊ួរ លីហួ, ទី៤៖ឈ្មោះ ឡូយ អ៊ីនយ៉ា, ទី៥៖ឈ្មោះ គឹម សាន់ឃែ និងទី៦៖ឈ្មោះ ហង្ស វីរៈ​។

ក្រោយពេលឃាត់ខ្លួនភ្លាម ជនសង្ស័យទាំង៦នាក់ ត្រូវបានបញ្ជូនដោយដឹកតាមអូរប័រ យកទៅស្នងការខេត្តដើម្បីកសាងសំណុំរឿងចាត់បន្ដ៕