(កោះកុង)៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំងអាវុធហត្ថខេត្តកោះកុង ​សហការ ជាមួយកម្លាំងអាវុធហត្ថ ស្រុកមណ្ឌលសីមា ដឹកនាំដោយ លោក​វរសេនីយ៍ត្រី នួន វុត្ថា មេបញ្ជារការរង​អាវុធហត្ថខេត្ត បានឃាត់ខ្លួនស្ដ្រីម្នាក់ ដែលជា​មេក្លោងចែកចាយគ្រឿងញៀនម្នាក់ និងដកហូត បានថ្នាំញៀនជាង៥០០គ្រាប់។

លោកវរសេនីយ៍ត្រី នួន វុត្ថា បានឲ្យដឹងថា ប្រតិបត្ដិការនេះ ធ្វើឡើងនៅភូមិ២ប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ក្រោយមានបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ក្រោមការសម្របសម្រួលពី លោក ​​​ប៊ូ ប៊ុនហាង ព្រះរាជ​អាជ្ញាអមសាលាដំបូងខេត្ត។

បើតាមមេបញ្ជាការរង ស្រ្តីជាជនសង្ស័យមានឈ្មោះ ហឹង រ៉ា អាយុ៤៥ឆ្នាំ មានទីលំភូមិឃុំកើតហេតុខាងលើ ដោយក្នុងនោះកម្លាំងជំនាញ ដកហូតបាន​ថ្នាំញៀនប្រភេទ WY ចំនួន៥១៩គ្រាប់។

បច្ចុប្បន្នជនសង្ស័យត្រូវបានជំនាញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕