(ភ្នំពេញ)៖ សាលារៀនខូលីងវូដភ្នំពេញ (CSPP) ជាក្តីស្រមៃរបស់មាតាបិតាសិស្សដែលទន្ទឹងរង់ចាំជាយូរមកហើយនោះ បានចាប់ផ្តើមបើកទ្វារទទួលសិស្សចាប់ពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សា ទាំងកម្មវិធីចំណេះទូទៅនិងភាសាអង់គ្លេស ។

យោងតាមព័ត៌មានដែលហ្វេ្រសញូ ទើបទទួលបាននៅថៃ្ងអាទិត្យនេះ បានឱ្យដឹងថា CSPP ជាគ្រឹះស្ថានសិក្សាឯកជនដែលទើបបង្កើតថ្មីនៅកម្ពុជានឹងផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់បំផុត​ ប្រជុំដោយគ្រូបង្រៀនល្បីៗ មានទីតាំងស្ថិតនៅចន្លោះផ្សារមាន់អាំងនិងអង់តែនទូរទស្សន៍ តំបន់ទួលគោក ។

CSPP ជាសាលាទីមួយនៅកម្ពុជាដែលពុំសែ្វងរកប្រាក់ចំណេញ ក្រៅតែពីបំណងផ្តល់ការអប់រំល្អបំផុតឈានមុខគេនៅកម្ពុជា និង​ធ្វើយ៉ាងណាដើម្បីធានាឱ្យសិស្សដែលចូលរៀននៅ​ CSPP​ ទទួលបានជោគជ័យគ្រប់កម្រិត​​និងអាចត្រៀមសិក្សានៅសាកលវិទ្យាល័យទាំងក្នុង និងក្រៅប្រទេស។

លោកគ្រូ ​ខេង​ គិមស្រ៊ាង (ល្បីលើមុខវិជ្ជាគណិតវិទ្យា) លោកគ្រូ ធាង ស្រ៊ុយ (ល្បីលើមុខវិជ្ជារូបវិទ្យា) លោកគ្រូ កែវ ណារិន (ល្បីខាងអក្សរសាស្រ្ត) អ្នកគ្រូ ជឹម ណៃកេង ( (ល្បីខាងគីមីវិទ្យា) និងលោកគ្រូអ្នកគ្រូល្បីៗជាច្រើនរូបទៀត បានរួមគ្នាត្រៀមផ្តល់ការអប់រំនិងសិក្សាលើមុខវិជ្ជាទាំងអស់ដើម្បីធានាឱ្យសិស្សទទួលបានជោគជ័យគ្រប់កម្រិត​​និងជាពិសេសនៅពេលប្រឡងឌីផ្លូមនិងបាក់ឌុប ។

លក្ខណៈពិសេសដែល CSPP ឈានមុខផ្តាច់គេលើកគុណភាពអប់រំ គឺប្រជុំដោយគ្រូល្បីៗ សិស្សដែលរៀននៅCSPP ពុំចាំបាច់សិក្សាបង់លុយបន្ថែមនៅកន្លែងដ៏ទៃទៀតឡើយ ដោយសារCSPPមានកម្មវិធី​បំប៉ន​​បន្ថែមដោយឥតគិតថ្លៃ ជាពិសេសលើ​មុខវិជ្ជាដែលប្អូនៗមានការលំបាក ដើម្បីទទួលបានជោគជ័យ និងការប្រកួតប្រជែងផ្សេងៗ និងទីពីរតមៃ្លសិក្សាទាបជាងសាលាដ៏ទៃច្រើន ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងកមកាន់លេខទូរស័ព្ទ៖ ០១២ ៨៩៨ ១២៤​ /០១២ ៨៩០ ​៤៦៥/ ០៩៨ ២២៤ ៣៤៨
សាលាខូលីងវូដភ្នំពេញ​មានទីតាំង​ស្ថិត​នៅ​អគារ​លេខ៥០ ផ្លូវ៣១៥​ សង្កាត់បឹងកក់II ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕