(កោះកុង)៖ លោក ផាត់ ប៊ុនហ៊ួរ ប្រធានកិត្តិយសសាខាចលនាយុវជនកម្ពុជាក្រុម១៥៧ ខេត្តកោះកុង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ បានដឹកនាំ សមាជិក សមាជិកា​ ក្នុងក្រុមចុះសួរសុខទុក្ខ និង​នាំអំណោយគ្រឿងបរិភោគ ​ថវិកា​ចំនួន៤០០,០០០រៀល របស់លោក ហ៊ុន ម៉ាណែត ជូនដល់លោក សែម ហ៊ី មេបញ្ជាការកងអនុសេនាលេខ២ចំណុះឲ្យ ​វរៈសេនាតូច៣០៣​ ដែលមានជំងឺធ្ងន់ធ្ងរ ​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកោះកុង។

លោក ផាត់ ប៊ុនហ៊ួរ​ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីលោក ហ៊ុន ម៉ាណែត ទោះលោកមិនបានមកផ្ទាល់ក៏ដោយ ក៏លោកបានធ្វើការនឹក រលឹកពីចម្ងាយផងដែរ ហើយលោកបានផ្តល់នូវអំណោយ ដូចជាគ្រឿងឧបភោគបរិភោគ ថវិកា​រជូនផងដែរ។

លោក ផាត់ ប៊ុនហ៊ួរ បានបន្តថា អំណោយទាំងនេះ វាតិចតួចក៏ពិតមែនតែវា គឺជាសិល្បៈចែករំលែង ដើម្បីជួយបងប្អូនដែលជួបនៅបញ្ហា ប្រការណាមួយ ដោយលោកមិនប្រកាន់នូវនិន្នាការនយោបាយ ពូជសាសន៍ឡើយ ហេតុដូច្នេះហើយសូមយុវជន​រួមសាមគ្គីគ្នា ដើម្បីជួយគ្នាក្នុងគ្រាមានអាសន្ន ហើយក្នុងនោះ​លោកសូមឲ្យ​លោកគ្រូអ្នកគ្រូពេទ្យ យកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការព្យាបាលអ្នកជំងឺគ្រប់ៗរូប ដែលគាត់ចូលសម្រាកនៅក្នុងមន្ទីរពេទ្យ៕