(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០១៧នេះ Fresh News សូមលើកយកព័ត៌មានសំខាន់ៗ ដែលកើតមាននៅក្នុងអំឡុង សប្តាហ៍នេះ ចំនួន១០ ដើម្បីផ្សាយជូនលោកអ្នក៖

១៖ រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចកំណត់យកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ (ចុចអាន)

២៖ ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជទានគោរមងារ «សម្តេចពិជ័យសេនា» ដល់​នាយឧត្តមសេនីយ៍ ទៀ បាញ់ (ចុចអាន)

៣៖ លោកបណ្ឌិត សុខ ទូច ត្រូវបានតែងតាំងជាប្រធានរាជបណ្ឌិតសភាជំនួស លោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា (ចុចអាន)

៤៖ អភិបាលរាជធានីភ្នំពេញ ប្រាប់អភិបាលខណ្ឌទាំង១២ ត្រូវទទួលទូរស័ព្ទពីពលរដ្ឋរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហា មិនត្រូវរើសអើងនោះទេ (ឃើញលេខទូរស័ព្ទមិនល្អ មិនលើក) (ចុចអាន)

៥៖ លោក ឃួង ស្រេង ប្រាប់ទៅអាជ្ញាធរ និងសមត្ថកិច្ចទាំង១២ខណ្ឌ ពិនិត្យទីតាំងកុងស៊ីបញ្ចាំឡើងវិញ ដែលនាំឲ្យកើតមានបទល្មើស (ចុចអាន)

៦៖ សម្ដេចតេជោ ហ៊ុន សែន បន្តដាស់តឿនឲ្យអាជ្ញាធរត្រូវតាមដានស្ថានភាពទឹកជំនន់ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា (Video inside) (ចុចអាន)

៧៖ មន្រ្តីនិងពលរដ្ឋកម្ពុជា ប្រតិកម្មខ្លាំងៗទៅ CNN និង ABC ដែលផ្សាយថា «ក្មេងស្រីកម្ពុជាត្រូវ​ម្ដាយលក់ឲ្យទៅបម្រើផ្លូវភេទ», លោក ហ៊ុយ វណ្ណៈ ចាត់ទុកថា ការផ្សាយនេះកំពុងបំពុលពិភពលោក និងប្រមាថធ្ងន់ធ្ងរដល់កិត្តិយសស្ដ្រីកម្ពុជា (ចុចអាន)

៨៖ លោក ហ៊ុយ វណ្ណៈ អះអាងថា អង្គការ AIM ជាអ្នកនៅពីក្រោយការផ្សាយព័ត៌មានរបស់ CNN និង ABC News, សមត្ថកិច្ចក្រសួងមហាផ្ទៃ នឹងស៊ើបអង្កេតពីអង្គការមួយនេះ (ចុចអាន)

៩៖ ទីបំផុតកូរ៉េខាងជើង បាញ់មីស៊ីលមួយគ្រាប់ទៀតហើយ បន្ទាប់ពីគម្រប់ខួបសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ កន្លងផុតទៅបានមួយ​ថ្ងៃ (ចុចអាន)

១០៖ តុលាការសម្រេចចេញដីកាឃុំខ្លួន គ្រូជនជាតិបរទេស ​នៅ​សាលាអន្តរជាតិ GOLDEN BRIDGE​ ពី​បទ​ប្រទូស្ត​កេរ្តិ៍​ខ្មាស​មាន​ស្ថាន​ទម្ងន់​ទោស​ (ចុចអាន)