(ភ្នំពេញ)៖ តាមរយៈទំព័រ Facebook នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា គណបក្សប្រជាជន​ ដែលក្លាយជាគណបក្សនយោបាយដ៏រឹងមាំ​នៅពេលនេះ ក៏ព្រោះតែគណបក្សប្រជាជនកម្ពុជា មានប្រមុខដឹកនាំបក្សរឹងមាំ។

សម្តេចបានថ្លែងបញ្ជាក់ថា នៅពេលដែលមានមេដឹកនាំរឹងមាំ គណបក្សក៏រឹងមាំ ហើយប្រទេសដែលមានមេដឹកនាំ រឹងមាំ ក៏ជាប្រទេសដែលមានសុខសន្តិភាពរឹងមាំដែរ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់យ៉ាងដូច្នេះថា៖ គណបក្សប្រជាជនរឹងមាំ​ ព្រោះយើងមានប្រមុខដឹកនាំបក្សរឹងមាំ​។​ ប្រទេសជាតិដែលមានសុខសន្តិភាពរឹងមាំ​ ព្រោះយើងមាន​ សម្តេចតេជោ​ ហ៊ុន​ សែន​ ដែលជា​ប្រមុខដឹកនាំរាជរដ្ឋាភិបាលរឹងមាំ»។​

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវជាថ្មីម្តងទៀត ឲ្យប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ហើយថា ការបោះឆ្នោតគណបក្សប្រជាជនកម្ពុជា​ ដើម្បីដឹកនាំប្រទេសជាតិ​ឲ្យមានសុខសន្តិភាព​ និងកាន់តែរីកចម្រើនលឿនទៅមុខ៕