(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញលិខិតថ្លែងអំណរគុណ ជូនចំពោះឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូ រដ្ឋលេខាធិការ និងមន្រ្តីរាជការគ្រប់ក្រសួងស្ថាប័នទាំងអស់ ជាបន្តបន្ទាប់ បន្ទាប់ពីព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ជា «សម្តេចពិជ័យសេនា»។

ក្នុងលិខិតថ្លែងអំណរគុណខាងលើនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសរសេរថា «ដើម្បីឲ្យសក្តិសមទៅនឹងព្រះរាជគោរមងារដ៏វិសេសវិសាលនេះ ខ្ញុំសូមសន្យាថា នឹងខិតខំបំពេញភារកិច្ចដឹកនាំវិស័យការពារជាតិ ឲ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងពុះពារជន្នះរាល់ឧបសគ្គដើម្បីបុព្វហេតុ ឧត្តមប្រយោជន៍ជាតិ និងមាតុភូមិជាទីស្នេហានៃយើង សម្រាប់ធានាឲ្យបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ»

ខាងក្រោមនេះជាលិខិតថ្លែងអំណរគុណរបស់សម្តេចពិជ័យសេនា ទៀ បាញ់៖