(ភ្នំពេញ)៖ ក្រុមហ៊ុនមិត្តហ្វូន នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ បានរៀបចំកម្មវិធីប្រគល់រង្វាន់ទឹកប្រាក់សុទ្ធចំនួន៨០លានរៀល (២ម៉ឺនដុល្លារ) ជូនដល់អតិថិជនដែលឈ្នះរង្វាន់ពីកម្មវិធី «មិត្តហ្វូនលេខកូដសំណាង»។

ការផ្ដល់ជូនរង្វាន់ជាទឹកប្រាក់សុទ្ធ ចំនួន២ម៉ឺនដុល្លារនេះ ត្រូវបានប្រគល់ជូនដល់អតិថិជន ដែលរស់នៅខេត្តកំពង់ធំ។

អ្នកនាង ហាន់ គឹមឡា អាយុ២១ឆ្នាំដែលជាអ្នកឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះបានថ្លែងថា «ខ្ញុំបានលេខកម្មវិធីមិត្តហ្វូន លេខ​កូដសំណាងនេះ ចំនួន៣សប្ដាហ៍ក៏បាន ត្រូវរង្វាន់២ម៉ឺនដុល្លារតែម្ដង។ ខ្ញុំពិតជាមានអារម្មណ៍រភើបរីករាយខ្លាំងមែនទែន ​ដែលបាន​ត្រូវរង្វាន់ដ៏ធំនេះ ហើយលុយដែលត្រូវរង្វាន់នេះ ខ្ញុំនឹងយកទៅទិញដី និងទិញផ្ទះមុនគេ»។

អ្នកនាងបានបន្ដទៀតថា «ខ្ញុំបានប្រើប្រាស់ស៊ីមមិត្តហ្វូននេះ អស់រយៈពេល២ឆ្នាំហើយ ហើយខ្ញុំក៏បានព្យាយាម​ចូលរួម​លេង​ផ្សងសំណាង ក្នុងកម្មវិធីនេះតាំងពីចាប់ផ្ដើមទទួល បានសារផ្សព្វផ្សាយពីក្រុមហ៊ុន ខ្ញុំតែងតែព្យាយាមលេងកម្មវិធីនេះ រហូតដល់​ឈ្នះលុយសុទ្ធ២ម៉ឺនដុល្លារនេះតែម្ដង»។

លោក ឱម តុលារតន៍ ជំនួយការគណៈនាយក ក្រុមហ៊ុនមិត្តហ្វូន បានចូលរួមអបរសាទរ ទៅដល់អតិថិជនដែលមានសំណាង​បំផុត​ពីកម្មវិធីមិត្តហ្វូនលេខកូដសំណាងនេះ ហើយអតិថិជនផ្សេងទៀត នៅតែមានឱកាសឈ្នះលុយសុទ្ធដូចគ្នា ដោយគ្រាន់តែចូលរួម​លេងក្នុងកម្មវិធីនេះ។

សូមបញ្ជាក់ថា កម្មវិធីមិត្តហ្វូនលេខកូដសំណាង អតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ លុយសុទ្ធ១០លានរៀល រៀងរាល់សប្ដាហ៍ដោយគ្រាន់តែចុះ *666# ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១០យប់រៀងរាល់ថ្ងៃ។ រង្វាន់នឹងកើនឡើងជារៀង​រាល់សប្ដាហ៍ប្រសិនបើសប្ដាហ៍នីមួយៗពុំមានអ្នកឈ្នះ។

ក្រៅពីនេះរៀងរាល់សប្ដាហ៍ប្រសិន បើការចាប់រង្វាន់ធំពុំមានអ្នកឈ្នះទេ ក្រុមហ៊ុនមិត្តហ្វូន​ក៏មានការចាប់រង្វាន់លួងចិត្ត ២លានរៀល​សម្រាប់អតិថិជន ដែលបានចូលរួមលេខក្នុងកម្មវិធីនេះ។ ការចាប់រង្វាន់នឹងធ្វើឡើងជារាល់រៀលថ្ងៃសៅរ៍ វេលាម៉ោង១០ព្រឹក ​នៅក្រុមហ៊ុនមិត្តហ្វូន ព្រមទាំងមានការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនមិត្តហ្វូនផងដែរ៕