(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យផ្ទេរភារកិច្ច តម្លើងឋានន្ដរស័ក្ដិ និងតែងតាំងមន្ដ្រីរាជការជាអភិបាលរងខេត្តកោះកុង ចំនួន៣រូប ហើយក្នុងនោះអភិបាលរងខេត្តបច្ចុប្បន្នម្នាក់លោក សុន តារា ត្រូវផ្ទេរឲ្យទៅមប្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។ នេះបើតាមអនុក្រឹត្យរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។

យោងតាមអនុក្រឹត្យសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លោក អ៊ុក ភ័ក្រ្ដា បច្ចុប្បន្នជាមន្ដ្រីការទូតជាន់ខ្ពស់ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ, លោក ស្រេង ហុង ជាមន្រ្តីគ្រប់គ្រងរដ្ឋបាលក្រសួងមុខងារសាធារណៈ និងលោក សុខ សុទ្ធី ត្រូវបានតែងតាំងជាអភិបាលរងខេត្តកោះកុង។

ខាងក្រោមនេះជាខ្លឹមសារលម្អិត នៅក្នុងអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន៖

លោក ស្រេង  ហុង  ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តកោះកុង