(ភ្នំពេញ)៖ ប្រៃសណីយ៍កម្ពុជា បានទទួល ពានរង្វាន់ឆ្នើម សម្រាប់សេវាបំរើអតិថិជន​ប្រចាំឆ្នាំ២០១៦ ផ្នែកបញ្ញើឆាប់រហ័ស EMS ដែលទទួលស្គាល់ដោយសហភាពប្រៃសណីយ៍សកល (UPU) ។

កម្មវិធីប្រគល់ពានរង្វាន់នេះ នៅថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ២០១៧ នាឱកាសសន្និសិទថ្នាក់ដឹកនាំក្នុងតំបន់ Asia Pacific ស្តីពីកំណើននៃការរីកចំរើនបញ្ញើឆាប់រហ័ស EMS នៅប្រទេសកូរ៉េខាងត្បូង។

បើតាមប្រៃសណីយ៍កម្ពុជា មុននឹងសម្រេចផ្តល់ពានរង្វាន់នេះ គណៈកម្មការសហភាពប្រៃសណីយ៍សកល UPU បានវាយតម្លៃយ៉ាងហ្មត់ចត់ ពីដោយផ្តោតទៅលើលទ្ធផលបំរើសេវាកម្មច្រើនមុខ ដូចជា៖

* On-time Delivery >=94% - 98%,
* On-time transmission >=94% - 98%,
* Customer Service respond quality >=90% - 95%

ប្រៃសណីយ៍កម្ពុជា បានបំពេញលក្ខខ័ណ្ឌ នៃតម្រូវការចាំបាច់ទាំងនេះ និងល្អប្រសើរជាងប្រទេសមួយចំនួន៕