(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត ប្រាប់ឲ្យប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះសត្វអសិរពិសចឹក ព្រោះថានៅពេលរដូវទឹកជំនន់នេះ សត្វទាំងនោះ​បាត់បង់ជីជម្រក ហើយវាមករកកន្លែងថ្មី ដែលនៅជិតមនុស្ស ដូច្នេះខា្លចរងគ្រោះជាយថាហេតុ។

តាមលិខិតរបស់លោក គួច ចំរើន ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ បញ្ជាក់ថា «ក្នុងស្ថានភាពបែបនេះវាអាចបង្កការំខាន ឬរបួសស្នាម និងគ្រោះថ្នាក់ដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ។ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ និងដើម្បីបង្ការពស់ចិក ក៏ដូចជាសត្វអសិរពិសផ្សេងៗទៀត សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន»

អភិបាលខេត្តបន្ថែមថា ក្នុងករណីមានសមាជិកគ្រួសារ ឬអ្នកណាម្នាក់មានគ្រោះថ្នាក់ដោយសារពស់ចិក សូមបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុតជាបន្ទាន់ព្រោះនៅទីនោះមានវេជ្ជបណ្ឌិតឯកទេស និងឱសថសម្រាប់ព្យាបាល។

សូមអានសេចក្ដីជូនដំណឹង និងលេខទូរស័ព្ទប្រចាំការ ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖