Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ដោយសារឥទ្ធិពលព្យុះទី៩ នៅមហាសមុទ្រប៉ាស៊ីហ្វិក ធ្វើឲ្យកម្ពុជាមានកូនរដូវប្រាំងមួយ ចាប់ពីថ្ងៃ២៩ កក្កដា ដល់ថ្ងៃ៩ សីហា

29-07-2017 07:22

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា បន្ទាប់ពីព្យុះទី៨ ឈ្មោះសុនកា បានថយឥទ្ធិពលទៅវិញ ព្យុះទី៩ ឈ្មោះថា «នេសាទ» ដែលកំពុងកើតឡើងនៅលើមហាសមុទ្រប៉ាស៊ីហ្វិកនោះ នឹងធ្វើប្រទេសកម្ពុជាកើតមានកូនរដូវប្រាំង ជាង១០ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧។

ក្រសួងធនធានទឹកបានបន្តថា នៅអំឡុងពេលកូនរដូវប្រាំងនោះ បង្កឲ្យរាជធានីភ្នំពេញ ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ និងខេត្តកណ្ដាល មានភ្លៀងធ្លាក់តិចតួច, បណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម, តំបន់មាត់សមុទ្រនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក៖