(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៃប្រទេសកម្ពុជា គ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយរដ្ឋបាលខេត្តសូរិន្ទ នៃប្រទេសថៃ លើកិច្ចសហប្រតិបត្តិការពង្រឹងទំនាក់ទំនង ផ្នែកសេដ្ឋកិច្ច និងវប្បធម៌ នាថ្ងៃ០៨-០៩ ខែសីហា ឆ្នាំ២០១៧ ខាងមុខ។

ដើម្បីឲ្យកិច្ចចុះហត្ថលេខាលើអនុស្សរណៈនេះ ប្រព្រឹត្តទៅគ្រប់ជ្រុងជ្រោយបាន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានបើកកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារតាមមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំរបាយការណ៍ ចុះអនុសារណៈ រវាងខេត្តកំពង់ធំ ព្រះរាជាណាចក្រកម្ពុជា និងខេត្តសុរិន្ទ ព្រះរាជាណាចក្រថៃ។  

លោក គង់ វិមាន ថ្លែងក្នុងកិច្ចប្រជុំនេះថា «ស្របពេលដែលប្រទេសជាតិកំពុងតែមានសន្តិភាព និងការអភិវឌ្ឍន៍ រាជរដ្ឋាភិបាលប្រទេស កម្ពុជា បានយល់ស្របគ្នាក្នុងការស្ថាបនា សម្ព័ន្ធមេត្រីភាព រវាងខេត្ត និងខេត្ត គឺខេត្តកំពង់ធំ ព្រះរាជាណាចក្រកម្ពុជា និងខេត្តសុរិន្ទ ព្រះរាជាណាចក្រថៃ»។

លោកបានបន្តថា ដើម្បីឲ្យមានភាពច្បាស់លាស់ក្នុងការចុះហត្ថលេខា នៃអនុសារៈនៃការយោគយល់គ្នា រវាងខេត្តទំាងពីរ ដែលនឹងត្រូវ ចេញដំណើរទស្សនកិច្ចផ្លូវការទៅប្រទេសថៃ នៅថ្ងៃទី ០៨-០៩ ខែសីហា ឆ្នាំ២០១៧ លើសពីនេះទៅទៀតការចុះ អនុសារណៈនៃការ យោគយល់គ្នារវាងខេត្តទាំងពីរពិតជា មានសារៈប្រយោជន៍ខ្លាំងណាស់ ដល់ប្រទេសកម្ពុជាយើង ជាពិសេសទំនាក់ទងគ្នាយ៉ាងស្អិតរមួត ទាំងផ្នែកសេដ្ឋកិច្ច និងវប្បធម៌។

លោកបានបន្ថែមថា ផ្នែកអប់រំ មានការផ្លាស់ប្តូរបទពិសោធន៍តាមការបណ្តុះបណ្តាល ផ្តល់អាហាររូបការណ៍ និងទស្សនៈកិច្ចសិក្សារវាងគ្រូ និងគ្រូ សិស្ស និងសិស្ស កាផ្តលនូវអាហាររូបករណ៍ទាំងចំណេះទូរទៅ និងវជ្ជាជីវៈ បង្កើតកម្មវិធីប្រកួតកីឡាសិស្សដើម្បីរិតចំណងសាមគ្គី ផ្នែកកសិកម្មយើងនឹងធ្វើការសហការណ៍លើ ផ្នែកជលផល  បស្សុព្យាបាល សេដ្ឋសាស្រ្ត កសិកម្ម ឧស្សាហកម្ម សហគមន៍ជលផល និងសហគមន៍កសិកម្មជាដើម។

លោកបន្ថែមថា ផ្នែកសុខាភិបាល ធ្វើការផ្លាស់ប្តូរបទពិសោធន៍ តាមរយៈការផ្តល់ជាអាហាររូបករណ៍វិជ្ជាជីវៈ ផ្តល់នូវទស្សនៈកិច្ចសិក្សា ផ្លាស់ប្តូរបទពិសោធន៍នៃសេវាថែទាំ និងព្យាបាល ជាពិសេសភាគីទំាងពីរនិងគ្រោងផ្តល់នូវសេវាឆាប់រហ័ស ក្នុងការថែទំានិងព្យាបាល អ្នកជំងឺរបស់មន្ទីរសុខាភិបាលខេត្តកំពង់ធំ ទៅខេត្តសុរិន្ទ តាមរយៈការដឹកតួ។ ផ្នែករ៉ែ និងថាមពល នឹងបង្កើត តម្លើងវារីអគ្គិសនីដើម្បីឲ្យ ប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ នៅតាមមូលដ្ឋាន។

 វិស័យវប្បធម៌ និងរៀបចំធ្វើការបង្ហាញនៅរបាំបុរាណ គឺ ល្ខោនខោល របស់ប្រទេសកម្ពុជា ព្រមទំាងធ្វើការផ្លាស់ប្តូរបទពិសោធន៍ ថែទំាប្រាងប្រសាទបុរាណឲ្យបានគង់វង្សយូរអង្វែង។ វិស័យអភិវឌ្ឍន៍ គឺផ្តោតសំខាន់លើភាពរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត ទឹកស្អាត និងធ្វើការយកចិត្តទុកដាក់ និងអភិរក្សជនជាតិភាគតិច។ វីស័យពត៌មាន ត្រូវធ្វើការផ្លាស់ប្តូរបទពិសោធន៍ លក្ខណៈបច្ចេកទេស បើកវគ្គបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈ ធនធានមនុស្ស សោទស្សន៍ ផ្តល់ព័ត៌មានឆាប់រហ័ល ទាន់ពេលវេលា មិនមានការយឺតយ៉ាវ។

វិស័យពាណិជ្ជកម្ម គឺផ្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិ និងវិស័យេឯកជន ការគ្រប់គ្រង់ពាណិជ្ជកម្ម និងការអភិវឌ្ឍពាណិជ្ជកម្ម  វិស័យឧស្សាហកម្ម និងសិប្បកម្ម គឺអភិវឌ្ឍន៍លើវិស័យទឹកស្អាតតាមប្រភព  សភាពាណិជ្ជកម្មខេត្តកំពង់ធំ គឺផ្តោតសំខាន់ទៅលើ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ផងដែរ៕