(ភ្នំពេញ)៖ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ បានប្រកាសថា អ្នកជិះស្គីលើបន្ទះក្តាដំបូងរបស់ ក្រសួងការបរទេសសហរដ្ឋអាមេរិក ឈ្មោះ Neftalie Williams នឹងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែសីហាឆ្នាំ២០១៧នេះ។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា ដែលអង្គភាពព័ត៌មាន Frseh News ទទួលបាននៅរៀលនេះបានឲ្យ ដឹងថា អំឡុងពេលមកដល់កម្ពុជា នៅថ្ងៃព្រហស្បតិ៍ទី៣ ខែសីហា ឆាំ២០១៧ ម៉ោង៩ព្រឹក​លោក Neftalie Williams ជួបជាមួយអគ្គនាយក កីឡា នៃក្រសួងអប់រំ យុវជន និងកីឡា (បន្ទប់ប្រជុំ ក)។ ម៉ោង១០ព្រឹក សំណេះសំណាលជាមួយសិស្ស និស្សិតស្តីពីវប្បធម៌ជិះក្តាស្គី ការជិះក្តាស្គីការទូត និងតួនាទីនៃការជិះក្តាស្គីនៅក្នុងការជំរុញការសិក្សាអប់រំ។  

ថ្ងៃសៅរ៍ ទី៥ សីហា ពីម៉ោង៩ ដល់ម៉ោង១១ព្រឹក កម្មវិធីសម្តែងជូនសាធារណជននៅសួនមុខវត្តបុទុម ជិតស្តូបមិត្តភាពកម្ពុជា-វៀតណាម បេសកជនជិះក្តាស្គី រួមជាមួយនឹងជនជាតិខ្មែរខ្លះដែលជិះក្តាស្គី និយាយទៅកាន់សាធារណជនអំពីការស្រឡាញ់របស់លោកចំពោះ កីឡានេះ  ហើយគាត់ជិះក្តាស្គីឲ្យមើល អ្នកចូលរួមដែលមានការចាប់អារម្មណ៍អាចជិះក្តាស្គីសាកល្បងបានក្តាស្គី និងគ្រឿងប្រដាប់ការពារ នឹងមានផុ្តល់ ឲ្យសាធារណជនដែលចង់ចូលរួម ត្រូវចុះឈ្មោះជាមួយស្ថានទូតអាមេរិក ដោយផ្ញើអ៊ីម៉េលមក [email protected] កន្លែងមានកំណត់។

លោក Neftalie Williams កំពុងសិក្សាយកសញ្ញាប័ត្របណ្ឌិត នៅសាកលវិទ្យាល័យ Waikato នៃប្រទេសណូវែលសេឡង់កម្មវិធីបេសកជន កីឡានេះ មានបំណងលើកកម្ពស់ការយល់គ្នារវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ដោយផ្សារភ្ជាប់យុវជនកម្ពុជា តាមរយៈការបង្ហាត់ បង្ហាញការជិះស្គីលើក្តាបន្ទះ នៅតាមអង្គការមិនមែនរដ្ឋាភិបាល វិទ្យាល័យ និងសាកលវិទ្យាល័យនានា។

កម្មវិធីនេះថែមទាំងអបអរការដាក់បញ្ចូលការជិះស្គីលើបន្ទះក្តាជាកីឡាអូឡាំពិកជាផ្លូវការដោយចាប់ផ្តើមនៅក្នុងកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ និងអបអរការប្រកួតជ្រើស រើសជើងឯកជិះស្គីលើបន្ទះក្តានៅអាស៊ីអាគ្នេយ៍ នៅក្នុងពេលខាងមុខនេះ។ ក្រៅពីនេះទៀត កម្មវិធីនេះ មានបំណងគាំទ្រដល់ការខិតខំរបស់រដ្ឋាភិបាលកម្ពុជា នៅក្នុងការអភិវឌ្ឍកីឡាយុវជន៕