(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការ​ប្រឡង​ជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋាន បង្រៀននៅអនុវិទ្យាល័យ (១២+២) ចំនួន៦០០នាក់ រយៈពេលបណ្ដុះបណ្ដាល២ឆ្នាំចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌល គរុកោសល្យភូមិភាគទាំង៦។

ទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ការប្រឡងនឹងប្រព្រឹត្តិឡើង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ ហ៊ុន សែន ខេត្តកណ្ដាល កំពង់ចាម បាត់ដំបង ព្រៃវែង និងតាកែវ។

សម្រាប់បេក្ខជនដែលបានជ្រើសរើស មុខវិជ្ជាឯកទេសភាសាបារាំង-គណិតវិទ្យា ភាសាបារាំង-រូបវិទ្យា ភាសាបារាំង-ជីវវិទ្យា ក្សេត្រសាស្រ្ដ-បសុវប្បកម្ម និងរោងជាង-អគ្គិសនី ត្រូវប្រឡងនៅមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគរាជធានីភ្នំពេញ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា ទាំងស្រុង៖