(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ កំពុងប្រារព្ធពិធីទទួល វិញ្ញាបនបត្រ IOSA ពី IATA (សមាគមន៍ដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ) ក្រោមអធិបតីភាព រដ្ឋលេខាធិការនៃរដ្ឋ លេខាធិការដ្ឋានអាកាសចរ ស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ និងលោក តឹក រ៉េត សំរេច រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអកាសចរជាតិ កម្ពុជា អង្គរអ៊ែរ។

លោក ម៉ៅហាវណ្ណាល់ បានថ្លែងថា «នេះជាមោនទភាពខ្ពស់ណាស់ ក្នុងការទទួលបានវិញ្ញាបនបត្រ ហើយនេះជាលើកដំបូធំបំផុត ដែលក្រុមហ៊ុនអាកាសចរ នៅកម្ពុជា ដែលបង្ហាញឃើញថា ក្រុមហ៊ុននេះ មានសុវត្ថិភាពខ្ពស់ និងទទួលបានការចទុកចិត្តពីអតិថិជន និងក្រុមហ៊ុនអាកាសចរនានា ដើម្បីងាយស្រួលឲ្យក្រុមហ៊ុនអាកាសចរជាតិកម្ពុជា អង្គអ៊ែរ ធ្វើការ សហការជាមួយក្រុមហ៊ុន អាកាសចរធំៗ ដទៃទៀត»

លោក តឹក រ៉េតសំរេច បានថ្លែងថា «ខ្ញុំសប្បាយរីករាយណាស់ ដែលបាន ចុះអនុសារ: ជាមួយក្រុមហ៊ុនអាកាសចរ ធំលើពិភពលោក ហើយយើងនឹងផ្តល់នូវសេវាកម្មល្អឥតមួយនេះ នឹងផ្តល់ជូនអតិថិជនទូទាំងប្រទេស»

ជាក់ស្តែង ព្រឹកនេះ កម្ពុជាអង្គរអ៊ែរ នឹងចុះអនុសារ: ៤ជាមួយ អាកាសចរនានា រួមមាន៖
*ANA :All Nippon Airways

*T'Way Airlines

*Bassaka Airlines

*LAO Airlines

គួររម្លឹកថា នៅលើសកលលោកនេះ មានក្រុមហ៊ុនអាកាសចរចំនួន៤២៥ប៉ុណ្ណោះ ដែលចុះបញ្ជី IOSA ហើយ មានតែក្រុមហ៊ុន ចំនួន ២៧៥ ប៉ុណ្ណោះ ដែលជាសមាជិក ពេញសិទ្ធ របស់IATA៕