(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ កំពុងធ្វើសន្និសីទកាសែត ឆ្លើយតបការផ្សាយរបស់ ទូរទស្សន៍ CNN និង ទូរទស្សន៍ ABC News ដែលផ្សាយនូវព័ត៌មានជាភាពយន្ដឯកសារមានចំណងជើងថា ក្មេងស្រីនៅកម្ពុជាត្រូវម្ដាយលក់ឲ្យបម្រើផ្លូវភេទ។

សូមជម្រាបថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានសរសេរលិខិតផ្ញើទៅកាន់ ទូរទស្សន៍ CNN ថាការផ្សាយព័ត៌មានឯកសារនេះជាការបំភ្លៃ និងមួលបង្កាច់សេចក្តីថ្លៃថ្នូរ របស់អ្នកម្តាយ និង ស្ត្រីនៅកម្ពុជាយ៉ាងខ្លាំង៕