(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំជាខ្លាង-ឃុំក្តឿងរាយ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ រួមជាមួយសហការី និងគណៈកម្មា​ធិការបក្សភូមិ-ឃុំក្តឿង​រាយ បាននាំយកទៀនព្រះវស្សា និងគ្រឿងឧបភោគ បរិភោគប្រគេនព្រះសង្ឈគង់នៅវត្តចំនួន៥ នៅឃុំក្តឿងរាយ។

ទេយ្យទានដែលប្រគេនព្រះសង្ឈទាំង៥វត្ត ក្នុងឱកាសនោះរួមមាន​៖ ទៀនវស្សា​១គូរ, មី​​១កេសធំ, ទឹកសុទ្ធ​៣កេស, ទឹកក្រូច​៣កេស, អង្ករ១បាវ, សាដក១, ទឹកដោះគោខាប់១កេស, ត្រីខកំប៉ុង៣យួរ,​ ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ, បច្ច័យកសាងវត្ត​មួយចំនួន និង​ថវិកាមួយចំនួន។

ក្រៅពីនេះ លោក ចាន់ វ៉ាន់ធឿន ក៏បាន​ឧបត្ថម្ភថវិកាតាជី យាយជី ចូលរួមផងដែរ។ បន្ទាប់ពីនេះ ប្រធានក្រុមការងារ បានបន្តជួបពិភាក្សាការងារមួយ ចំនួនស្តីពីការពង្រឹង និងពង្រីកសមាជិកបក្ស ជា​មួយគណៈកម្មាធិការបក្សភូមិ-ឃុំក្តឿងរាយ​៕