(ភ្នំពេញ)៖ ក្រុមហ៊ុន​ JCRI ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលក្នុងប្រទេសកម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃដៃគូរពាណិជ្ជកម្មជាមួយក្រុម ដុងហ្វា ហ្វាម (Dong Wha Pharm) លើកិច្ចព្រមព្រៀមទទួលសិទ្ធិផ្តាច់មុខ ដើម្បីចេកចាយភេសជ្ជៈ G Park ក្នុងប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧​ នៅសណ្ឋាគារ ​សុខា ភ្នំពេញ។

ដុងហ្វា ហ្វាម គឺក្រុមហ៊ុនផលិតឱសថ និងផលិតផលថែរក្សា និងជំនួយសុខភាពជាច្រើនមុខ នៅក្នុងប្រទេសកូរ៉េ ដែលមានប្រវត្តិជិត១០០ឆ្នាំ ដុងហ្វា ហ្វាម គឺជាក្រុមមួយដែលផ្តោតសំខាន់ ទៅលើសុខភាពរបស់អ្នកប្រើប្រាស់ និងមានទំនួលខុសត្រូវខ្ពស់ ក្នុងការផលិតផលរបស់ខ្លួន ដើម្បីចែកចាយនៅលើទីផ្សារ ក៏ដូចជាតម្រូវការរបស់អតិថិជនជាដើម។

លោក គន គារី ប្រធានផ្នែកទីផ្សារ បានថ្លែងថា «G Park គឺជាផលិតផលដែលមានគុណភាពល្អ យើងមានទំនុកចិត្តជាមួយផលិតផលនេះ ដោយសារ​តែក្រុមហ៊ុនដែលជា អ្នកផលិតមានបទពិសោធន៍រាប់រយឆ្នាំ ម្យ៉ាងទៀតរសជាតិខុសពីភេសជ្ជៈផ្សេងទៀត។ យើងសង្ឃឹមជឿជាក់ថា G Park នឹងទទួល​បានប្រជាប្រិយភាពពីអតិថិជន ក្នុងអំឡុងពេលឆាប់ៗនេះ»

G Park គឺជាភេសជ្ជៈប៉ូវកម្លាំងមួយ ប្រភេទខុសពីភេសជ្ជៈដទៃទៀតដោយសារតែ G Park មានក្លិនឈ្ងុយបែបយ៉ិនស៊ិន មានវីតាមីន C វីតាមីន B6 វីតាមីន B2 និងតូរីនជំនួយស្មារតី បង្កើនថាមពលពិសេសស អ្វីដែលកាន់តែពិសេសនោះ គឺ G Park មានជាតិហ្គាស ដែលសម្រួលដល់បំពង់ក និងអារម្មណ៍ស្រស់ស្រាយ។

លោក Kyle តំណាងឲ្យក្រុមហ៊ុន ដុងហ្វា ហ្វាម មានថ្លែងថា «ខ្ញុំពិតជាមានភាពកក់ក្តៅណាស់ ដែលបានកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន JCRI ​ក្នុងការចរាចរណ៍ភេសជ្ជៈប៉ូវកម្លាំង G Park ក្នុងប្រទេសកម្ពុជា»

គួរបញ្ជាក់ថា ភេសជ្ជៈ​ G Park ជាប្រភេទភេសជ្ជៈប៉ូវកម្លាំងពិសេស មកពីប្រទេសកូរ៉េ បានធ្វើការចែកចាយក្នុងប្រទេសកម្ពុជាហើយ G Park មានការ​ឌីហ្សាញសំបកកំប៉ុងបែបយុវវ័យ រាងស្លីម មានជាតិហ្គាសដែលជួយសម្រួលដល់បំពង់ក និងធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ៕