(ភ្នំពេញ)​៖ សាលាឧទ្ធរណ៍​ នៅ​រសៀល​ថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ នេះ​ នឹង​បើក​សវនាការ​រឿង​ក្ដី​លោក​ស្រី​ ទេព​ វន្នី​ តំណាង​សហគមន៍​បឹងកក់​ ពាក់ព័ន្ធ​បទល្មើស​ «ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​»​។

មន្ត្រី​សាលាឧទ្ធរណ៍​ ថ្លែង​ថា​ សវនាការនេះ​ដឹកនាំ​ដោយ​លោក​ ប៉ុល​ សំអឿន​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ លោក​ សំរិទ្ធ​ សុផល​ លោក​ស្រី​ ចាន់​ ម៉ាឌីណា​ ជា​សមាជិក​ និង​ លោក​ សរ​ យស​ថាវរៈ​ ជា​តំណាង​មហា​អយ្យការ​ ។

សវនាការ​សាលាឧទ្ធរណ៍​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ផ្តន្ទា​ទោស​លោក​ស្រី​ ទេព​ វន្នី​ ដាក់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​៦ខែ​ ពី​បទ​ហិ​ង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៣ តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការ​ប្រើ​អំពើ​ហិង្សា​លើ​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ​ពីរ​នាក់​ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ ៕